នាយករដ្ឋមន្ត្រីថៃ គាំទ្រឲ្យប្រើប្រាស់ថ្នាំមួយប្រភេទនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩

//s9.kh1.co/8c/8c7ead8fb15ec897017ac67bbb5b174bc13f7f62.jpg
យល់ដឹង

 ២៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នាយករដ្ឋមន្ត្រីថៃ គាំទ្រឲ្យប្រើប្រាស់ថ្នាំមួយប្រភេទនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩

ប្រទេសថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថានាយករដ្ឋមន្រ្តីប ប្រាយុទ្ធ ចាន់អូចា គាំទ្រការប្រើប្រាស់ថ្នាំរុក្ខជាតិពណ៌បៃតង ដើមប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្រ្តី    ​​​ ប្រាយុទ្ធ ចាន់អូចា  គាំទ្រការប្រើប្រាស់ថ្នាំរុក្ខជាតិពណ៍បៃតង ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ខណៈដែលវាជួយកាត់បន្ថយការរលាករបស់អ្នកជំងឺ។

https://s9.kh1.co/__image/w=650,h=434,q=100/26/268d458c7105ac1d96a352b038ddbf98f94f731b.jpg

អ្នកនាំពាក្យរូបនេះបាននិយាយថា ថ្នាំរុក្ខជាតិពណ៍បៃតងមួយប្រភេទ ដែលមានឈ្មោះថា Fa Talai Jone ជាភាសាថៃ អាចកាត់បន្ថយការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំបាន។

គាត់បានបន្ថែមថាវាគួរតែត្រូវបានគ្រប់គ្រងរួមជាមួយថ្នាំប្រឆាំងវីរុស favipiravir ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ជាពិសេសអ្នកដែលមានការរលាក។ លោក Anucha បាននិយាយថានាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រជំនួសថៃបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់វាប៉ុន្តែក៏បានព្រមានថាថ្នាំរុរក្ខជាតិបៃតងនេះ មិនបានការពារការឆ្លងមេរោគ Covid-19 នោះទេ។

លោកបន្តទៀតថា ថ្នាំរុក្ខជាតិមួយប្រភេទនេះ មានផ្ទុកសារធាតុ Andrographolide ដែលជាសារធាតុ ត្រូវបានគេបង្ហាញថា អាចសម្លាប់មេរោគនិងបាក់តេរីមួយចំនួន៕

https://s9.kh1.co/__image/w=294,h=172,q=100/10/106628fc44386c58d0103a3125208b98747014aa.jpg
https://s9.kh1.co/__image/w=600,h=450,q=100/0b/0b09f1b1ff37208b708dab9b0dd44e2aecf71f3d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/17/17b0e6f2ab4abb1640782fe504bc58fbeaacc6fb.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T