ឥឡូវនេះ ហ្វេសប៊ុកនិង Instagram អនុញ្ញាតឱ្យអ្នកប្រើប្រាស់ លាក់ចំនួន likes លើផុសបាន បើមិនចង់ឱ្យគេឃើញ

//s9.kh1.co/fa/fa90e5a574d41cf0df77a8abb44cd2913379b705.jpeg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកហើយៗ សម្រាប់អ្នកដែលចង់ផ្តោតលើផុស ជាជាងលើចំនួន likes

បរទេស៖ Facebook និង Instagram នឹងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងការលាក់ចំនួន likes ជាសាធារណៈនៅលើការបង្ហោះរបស់ពួកគេ។ ជាទូទៅ ចំនួន likes នៅលើផុសមានច្រើនឬក៏តិច គឺបញ្ជាក់ពីឥទ្ធិពលរបស់អ្នកផុសនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Facebook បាននិយាយនៅក្នុងការបង្ហោះប្លក់កាលពីថ្ងៃពុធថា អ្នកប្រើប្រាស់ម្នាក់ៗអាចជ្រើសរើស បិទមិនឱ្យគេឃើញចំនួន likes នៅលើការបង្ហោះរបស់ខ្លួន និងបិទមិនមើលឃើញចំនួន likes លើការបង្ហោះរបស់អ្នកប្រើប្រាស់ផ្សេងទៀតបាន។

ទោះជាយ៉ាងណាក៏ដោយ ការលាក់ចំនួន likes នៅលើ Facebook និង Instagram គឺជាជម្រើស optional ពោលគឺបិទក៏បានមិនបិទក៏បាន វាមិនមែនជា default នោះទេ។

តែទោះបើជាអ្នកប្រើប្រាស់បិទមិនឱ្យគេឃើញចំនួន likes លើផុសរបស់ខ្លួនក៏ដោយ ក៏អ្នកដទៃនៅតែអាចមើលឃើញ ថាអ្នកណាខ្លះចុច like លើផុសនោះ ប៉ុន្តែពួកគេនឹងមិនអាចមើលឃើញចំនួន likes បានឡើយ។ ហើយម្ចាស់ផុស នៅតែអាចមើលឃើញចំនួន likes បាន ទោះបីជាវាមិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ។

ក្រុមហ៊ុនបាននិយាយថា លក្ខណៈពិសេសនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្តោតលើរូបថតនិងវីដេអូដែលត្រូវបានចែករំលែក ជាជាងចំនួន likes ដែលទទួលបាន។

អ្នកប្រើប្រាស់ Facebook និង Instagram ក៏អាចជ្រើសរើសមិនឃើញចំនួន likes លើការបង្ហោះរបស់អ្នកដទៃបានផងដែរ ដោយគ្រាន់តែចូលទៅកាន់ "new posts" ក្នុង settings៕ 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T