លោក Berhalter គ្រូបង្វឹករបស់ USMNT បានបង្ហាញបញ្ជីឈ្មោះកីឡាករសម្រាប់ព្រឹត្តិការណ៍ CONCACAF Nations League

//s9.kh1.co/15/15e3c4422158f9c21e18c5cb75470877c01df5e6.jpg
កីទ្បា

 ២៦-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិបុរសអាមេរិក (USMNT) កាលពីថ្ងៃច័ន្ទបានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣ នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តព្រឹត្តិការណ៍ CONCACAF National League ប្រឆាំងនឹងប្រទេសហុងឌូរ៉ាសនៅទីក្រុងឌែនវើនៅថ្ងៃទី ៣ ខែមិថុនាខាងមុខ

វ៉ាស៊ីនតោន៖ លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិបុរសអាមេរិក (USMNT) កាលពីថ្ងៃច័ន្ទបានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣ នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តព្រឹត្តិការណ៍ CONCACAF National League ប្រឆាំងនឹងប្រទេសហុងឌូរ៉ាសនៅទីក្រុងឌែនវើនៅថ្ងៃទី ៣ ខែមិថុនាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
                 លោក Gregg
Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិបុរសអាមេរិក (USMNT)    
                 លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិបុរសអាមេរិក (USMNT)    

ការប្រកួតរវាងអាមេរិកនិងហុងឌូរ៉ាសគឺជាការប្រកួតដំបូង ហើយនឹងត្រូវបន្តប្រគួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម៉ិកស៊ិកនិងកូស្តារីកាផងដែរ។

ការប្រកួតដណ្តើមជើងឯកនិងចំណាត់ថ្នាក់លេខ ៣ នឹងធ្វើឡើងនៅទីក្រុងឌែនវើ នាថ្ងៃទី ៦ ខែមិថុនា ហើយបន្ទាប់មកសហរដ្ឋអាមេរិកនឹងធ្វើការប្រគួតតាំងពិព័រណ៌ជាមួយនឹងប្រទេសកូស្តារីកានៅថ្ងៃទី ៩ ខែមិថុនានៅឯ Sandy នៃរដ្ឋ Utah ផងដែរ។

កីឡាករចម្រើស ២៣ នាក់របស់ក្រុមជម្រើសជាតិបុរសអាមេរិក
កីឡាករចម្រើស ២៣ នាក់របស់ក្រុមជម្រើសជាតិបុរសអាមេរិក

លោក Berhalter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរំភើបណាស់ក្នុងការប្រមូលផ្តុំក្រុមនេះជាមួយគ្នាខណៈដែលយើងប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់ Nations League” ។ វាជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ក្រុមកីឡាកររបស់យើងនិងជោគជ័យដែលមិនធ្លាប់មានពីការឈ្នះពានរង្វាន់ក្នុងលីគនិងជើងឯកជាច្រើនផ្សេងទៀត។ ការផ្តោតអារម្មណ៍របស់យើងឥឡូវនេះគឺការបន្តជោគជ័យនេះជាមួយក្រុមជម្រើសជាតិ”។

ដើម្បីត្រៀមសម្រាប់ការប្រកួតទាំងនោះសហរដ្ឋអាមេរិកនឹងជួបប្រទេសស្វីសក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃអាទិត្យនេះ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T