ស្ងាត់ៗ CL វិល​ត្រឡប់​មកវិញ​ជាថ្មី​ជាមួយ​នឹង​តំណែង​ជា Judge ប្រចាំ​កម្មវិធី​ប្រកួត Superband

//s9.kh1.co/35/35de7d88458662d372637dce92d363ae09608691.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ CL វិល​ត្រឡប់​មកវិញ​ជាថ្មី​ជាមួយ​នឹង​តំណែង​ជា Judge ប្រចាំ​កម្មវិធី​ប្រកួត Superband

កូរ៉េខាងត្បូង៖ ក្រោយការរំសាយក្រុម តារាចម្រៀងលំដាប់ជួរមុខកាលពីជំនាន់ឆ្នាំ ២០១៥ កញ្ញា CL ស្រាប់តែបាត់​ដំណឹង​សូន្យតែម្ដង បន្ទាប់ពីមានការរកាំរកូសគ្នា។ ថ្វីបើចែកផ្លូវគ្នាមែនពិតតែកេរ្ត៍ឈ្នោះរបស់នាងហាក់មិនបាត់​ទៅ​តាម​ពេលវេលាឡើយ ពោលគឺនៅតែមានការគាំទ្រនាងដដែល ហើយអ្នកគាំទ្រកញ្ញាតែងតែសង្ឃឹម​ថានាង​នឹង​អាច​វិល​ចូលប្រឡូកក្នុងវិស័យជាតារា K-Pop នេះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/86/863ba39cba731e571b0443916d74a0eeada285a3.jpg

យ៉ាងណាមិញកាលពេលថ្មីៗនេះមានដំណឹងលេចលឺថា CL នឹង​ក្លាយជាគណៈកម្មការក្នុង​កម្មវិធី Superband កម្មវិធី​ប្រកួត​របស់​ទូរទស្សន៍ JTBC នៅពេលខាងមុខនេះ នេះបើតាមការរាយការណ៍របស់បណ្ដាញ​សារព័ត៌មាន​ Koreaboo ។ ដំណឹងដ៏ក្ដៅគគុកនេះ បានធ្វើឲ្យអ្នកគាំទ្រ CL មានការត្រេកអរជាខ្លាំង ជាមួយនឹងការវឹលត្រឡប់​មកវិញជាថ្មីនេះ។
គួរបញ្ជាក់ដែលថានាងត្រូវបានគេជ្រើសរើសធ្វើជា «Producer» ដែល​ចាំ​វាយតម្លៃការសម្ដែង និង​ផ្ដល់នូវ​ការ​កែតម្រូវ និង​ចាត់ចំណាត់ថ្នាក់​ចំពោះ​អ្នក​ប្រកួត​ទាំង​នោះដែលបានចូលរួម៕

  ប្រភព៖ Koreaboo

https://s9.kh1.co/__image/w=650,h=812,q=100/64/64d574846d0b0eb5c95ca9d630ef2f3551eab8e4.jpg
https://s9.kh1.co/__image/w=650,h=650,q=100/15/15368f083826f07a5768fe65036e5c6e0a46e9e0.jpg
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T