ឧស្សាហ៍វិលមុខ ញ័រខ្លួន ជាតិស្ករក្នុងឈាមធ្លាក់ចុះហើយ ប្រញាប់បំពេញវិញ!

//s9.kh1.co/8a/8adf43ae993a9bf9de7a08f166b9327f1f0a9c85.jpg
យល់ដឹង

 ២៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ បណ្ដាល​ឲ្យ​យើង​ញ័រ វិល​មុខ ឈឺ​ក្បាល បែក​ញើស​ញឹកញាប់ ឃ្លាន​ច្រើន បេះដូង​លោត​ញាប់។ល។

បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ បណ្ដាល​ឲ្យ​យើង​ញ័រ វិល​មុខ ឈឺ​ក្បាល បែក​ញើស​ញឹកញាប់ ឃ្លាន​ច្រើន បេះដូង​លោត​ញាប់។ល។ គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​វិល​មុខ សឺ​ៗ​ចង់​សន្លប់ តែ​មិន​សូវ​ចាប់​អារម្មណ៍ គិត​ថា​វា​ជា​រឿង​សាមញ្ញ​មក​ពី​គិត​ច្រើន​ពេក តែ​វា​អាច​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ខ្លួន​ធ្លាក់​ចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​សារ​ជាតិ​ស្ករ​មាន​នាទី​ផ្ដល់​ថាមពល​រាង​កាយ ហេតុ​នេះ​ពេល​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ​តែង​មាន​អារម្មណ៍​អស់​កម្លាំង ​និង​មិន​សូវ​ស្រួល​ខ្លួន ជាង​នេះ​​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង​ភ្លាម​ៗ នឹង​ធ្វើ​ឲ្យ​យើង​​សន្លប់ ឬ​ប្រកាច់។ ហេតុ​នេះ​ហើយ យើង​គួរ​ដឹង​ពី​របៀប​បំពេញ​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាមៗ និង​វិធី​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​ចៀសវាង​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ជាមួយ​តិចនិក​ដូច​ជា៖

វិធី​បន្ថែម​ជាតិ​ស្ករ​ភ្លាមៗ

– ញ៉ាំ​ផ្លែ​ប៉ោម ផ្លែ​ចេក ឬ​ផ្លែ​ក្រូច​មួយ​ផ្លែ

-​ ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​១៥​គ្រាប់

– ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម ២​ស្លាបព្រា​កាហ្វេ

ចំណាំ៖ អាហារ​ខាង​លើ​នេះ​ផ្ទុក​១៥ក្រាម​នៃ​កាបូអ៊ីដ្រាត ជា​បរិមាណ​ល្អ​បំផុត​ជួយ​បំពេញ​ជាតិ​ស្ករ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ។

តិចនិក​ការពារ​កុំ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង​

ញ៉ាំ​អាហារ​ពេល និង​អាហារ​សម្រន់​តិចៗ​ពេញ​មួយ​ថ្ងៃ ពោល​គឺ​អាហារ​ពេល​ ៣ដង និង​អាហារ​សម្រន់​២-៣ដង/ថ្ងៃ (គម្លាត​គ្នា​៣-៤​ម៉ោង ញ៉ាំ​ម្ដង)

បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ជា​ប្រចាំ ញ៉ាំ​បន្លែ​ផ្លែឈើ សាច់​ស៊ុត​គ្រប់​មុខ​ឲ្យ​មាន​តុល្យភាព។ ជាតិ​សរសៃ និង​ប្រូតេអ៊ីន នឹង​ជួយ​ផ្ដល់​កម្លាំង​ដល់​រាងកាយ ជាហេតុ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ងាយ​ធ្លាក់​ចុះ។

កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​អាល់កុល ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​វិញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T