ចំជាកូនកតញ្ញូ! ឆន សុវណ្ណរាជ មិនខ្វល់តារាល្បីព្រោះសម្រស់ សុទ្ធចិត្តកោរសក់ បួសមុខភ្លើង

//s9.kh1.co/55/55b241157077b92423aeb76612487f0c588b9758.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យសរសើរមែន មិនខ្វាយខ្វល់រឿង ខ្លួនជាតារាល្បីព្រោះសម្រស់ ឆន សុវណ្ណរាជ សុទ្ធចិត្តកោរសក់ បួសមុខភ្លើង ជូនដំណើរអ្នកម្តាយ

រាជធានីភ្នំពេញ ៖ មិនថា បងប្អូនអ្នកគាំទ្រ និងអ្នករួមអាជីព សុទ្ធតែដឹងថា តារាចម្រៀង ឆន​ សុវណ្ណរាជ ស្រលាញ់ម្តាយដល់ថ្នាក់ណាដែរ បើទោះបីរវល់យ៉ាងណា ភ្លេចអីក៏មិនភ្លេចម្តាយកំពុងឈឺដែរ ដែលបងប្អូន តែងតែឃើញ តារាប្រុសរូបនេះ បង្ហោះរូបថតជាមួយម្តាយ ជាញឹកញាប់លើបណ្តាញសង្គម តែផ្ទុយទៅវិញ ស្រាប់តែ ត្រូវបាត់បង់ម្តាយភ្លាមៗ គួរឲ្យសោកស្តាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើទោះបីខ្លួនជាតារា ត្រូវឡើងឆាកច្រើន ក្នុងការប្រគុំតន្ត្រី ញឹកញាប់ក៏ដោយ តែដើម្បីសម្តែងការដឹងគុណ ចំពោះម្តាយ ពេលចុងក្រោយបំផុតនោះ ឆន សុវណ្ណរាជ សុខចិត្តកោរសក់ខ្លួន មិនតែប៉ុណ្ណោះ មិនខ្វាយខ្វល់ ថាតារាល្បីព្រោះសម្រស់ នៅសុទ្ធចិត្ត បួសមុខភ្លើង សងគុណម្តាយថែមទៀត។

គួរបញ្ជាក់ថា អ្នកម្តាយ តារាចម្រៀងរូបនេះ បានទទួលមរណភាព នៅថ្ងៃទី ២២ ឧសភា កន្លងទៅនេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦០ឆ្នាំ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T