ទម្លាប់ប្រចាំថ្ងៃ ៤យ៉ាង ដែល​​ធ្វើឱ្យ​អ្នកងាយ​នឹង​ដាច់​សរសៃ​ឈាមខួរក្បាល​​ទាំងមិនដឹងខ្លួន

//s9.kh1.co/15/15e6ec5a5a320a79d6288404cad831ce4bf07d1d.jpg
យល់ដឹង

 ២៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទម្លាប់អាក្រក់ប្រចាំថ្ងៃ ៤យ៉ាងដែលធ្វើឱ្យអ្នកងាយនឹងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន

នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗ មានទម្លាប់ខុសគ្នាដែលអ្នកខ្លះមានទម្លាប់ការរស់ប្រចាំថ្ងៃបានល្អ និងត្រឹមត្រូវ រីឯអ្នកខ្លះទៀតមានទម្លាប់រស់នៅខុសឆ្គងរហូតអាចបណ្តាលឲ្យមានជាជម្ងឺធ្ងន់ធ្ងរជាច្រើន​។ ដែលក្នុងនោះក៏មាន​ទម្លាប់​អាក្រក់ប្រចាំថ្ងៃ ៤ យ៉ាងដែលធ្វើឱ្យអ្នកងាយនឹងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទម្លាប់អាក្រក់ទី១.ញ៉ាំអាហារអត់ទៀងទាត់

ញ៉ាំអាហារអត់ទៀងទាត់
ញ៉ាំអាហារអត់ទៀងទាត់

ការញុំាអាហារជាតម្រូវការចំាបាច់មួយរបស់សារពាង្គកាយមនុស្សគ្រប់រូប ដើម្បីធ្វើការលូតលាស់និង អាចបញ្ចេញ​នូវ​ថាមពលនានា ។​ ទោះជាការអាហារសំខាន់យ៉ាងណាក៏ដោយនៅតែមានមនុស្សជាច្រើនបានខ្ជះខ្ជាយ និងមាន​ទម្លាប់​អាក្រក់​ក្នុងការញុំាអាហារខុសពេល ឬមិនទៀងទាត់នេះជានិច្ច។ 

ទម្លាប់អាក្រក់ទី២.ប្រើគ្រឿងស្រវឹងជាប្រចាំ ឬមុនពេលចូលគេងយប់

ប្រើគ្រឿងស្រវឹងជាប្រចាំ ឬមុនពេលចូលគេងយប់
ប្រើគ្រឿងស្រវឹងជាប្រចាំ ឬមុនពេលចូលគេងយប់

ការពិសារនូវគ្រឿងស្រវឹងនេះជារឿងដែល ជះឥទ្ធិពលមកដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ពេល​ដែល​ពិសារវាលើសកំរិត ឬជាប្រចាំថ្ងៃតែម្តង។ នេះអាចបង្កឲ្យមានជាបញ្ហាជាច្រើន។

ទម្លាប់អាក្រក់ទី៣. ងូតទឹកផ្កាឈូកត្រជាក់ពេលយប់ញឹកញាប់

ងូតទឹកផ្កាឈូកត្រជាក់ពេលយប់ញឹកញាប់
ងូតទឹកផ្កាឈូកត្រជាក់ពេលយប់ញឹកញាប់

ការយប់ទឹកនាពេលយប់ជ្រៅពេកវាជារឿងមួយដែលមិនល្អចំពោះសុខភាពនោះ​ ជាពិសេសគឺការងូតទឹក​ផ្កាឈូក​តែម្តង។ ចឹងដើម្បីកាត់បន្ថយហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល សូមកុំងូតទឹកក្នុងលកខណ្ឌខាងលើ។ 

ទម្លាប់អាក្រក់ទី៤. ប្រើឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេង

ប្រើឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេង
ប្រើឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេង

មនុស្សយុគសម័យបច្ចុប្បន្ននេះ មនុស្សគ្រប់រូបមានទំលាប់អាក្រក់មួយគឺលេង ទូរស័ព្ទ កំព្យូទ័រ ឬឧបករណ៍អេឡិច​ត្រូនិច​ផ្សេងទៀតនៅពេលយប់មុនពេលចូលគេង ដោយពួកគេគ្រាន់តែគិតថាវាមិនអីទេ។ តែជាស្តែងវាមានបញ្ហា​ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសមានហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលផងដែរ។ 

សរុបមកវិញដើម្បីបង្ការ​ និងកាត់បន្ថយអត្រាអ្នករងគ្រោះ ពីព្រោះជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួប្បីផ្លាស់ប្តូរ​ទម្លាប់​អាក្រក់ទាំង ៤ ខាងលើនេះ ដើម្បីសុខភាពមានភាពល្អប្រសើរនិងរឹងមាំ៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T