ការសិក្សាថ្មី បង្ហាញពីមូលហេតុដែលអ្នកខ្លះស្អប់សំឡេងទំពារ ស្ទើរទ្រាំមិនបាន

//s9.kh1.co/f2/f2ae47b8188d3d83fc6b047fa2be122a39929872.jpg
បច្ចេកវិទ្យា

 ២៦-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកខ្លះឱ្យតែលឺសំឡេងអ្នកផ្សេងទំពារ គឺមិនបាននោះទេ នឹងមានអារម្មណ៏មិនល្អភ្លាម

បរទេស៖ អ្នកវិទ្យាសាស្ត្របានបំភ្លឺអំពីមូលហេតុ ដែលសំឡេងប្រចាំថ្ងៃដូចជា សំឡេងទំពារ ផឹកទឹក និងដកដង្ហើម អាចធ្វើឱ្យមនុស្សមួយចំនួននៅមិនសុខបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដែលសំឡេងនៃការញុាំ ទំពារនិងហុត គឺជារឿងធម្មតាសម្រាប់មនុស្សភាគច្រើនមែន តែអ្នកដែលមាន misophonia ឬមានការស្អប់សំឡេង គឺស្អប់សំឡេងទាំងនោះយ៉ាងខ្លាំង រហូតដល់ខ្ពើមរអើម នៅមិនសុខ ខឹង និងថែមទាំងឈានដល់អំពើហិង្សាទៀតផង។

ឥឡូវនេះការស្កេនខួរក្បាលដែលធ្វើឡើង ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Newcastle បានបង្ហាញថា អ្នកដែលមាន misophonia គឺផ្នែកនៃខួរក្បាលរបស់ពួកគេដែលឆ្លើយតបនឹងសម្លេង បានភ្ជាប់គ្នាយ៉ាងខ្លាំងទៅនឹងផ្នែក premotor cortex ដែលគ្រប់គ្រងចលនាសាច់ដុំមាត់និងបំពង់ក។

Misophonia បានធ្វើឱ្យអ្នកដែលមានវា គិតថាសំឡេងញុាំទាំងនោះបានវាយប្រហារពួកគេ ទោះបីជាត្រឹមតែស្តាប់ប៉ុណ្ណោះ ដែលខុសពីមនុស្សទូទៅ។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សំឡេងទាំងនោះធ្វើឱ្យប្រព័ន្ធប្រសាទនៃខួរក្បាលមួយហៅថា mirror neuron system សកម្មឡើង។ ណឺរ៉ូន Mirror គឺវាសកម្មឡើងនៅពេលមនុស្សម្នាក់ធ្វើសកម្មភាព ហើយក៏នៅពេលដែលពួកគេឃើញអ្នកដទៃធ្វើចលនាណាមួយផងដែរ។

ក្រុមអ្នកស្រាវជ្រាវលើកឡើងផងដែរថា មនុស្សមួយចំនួនដែលមាន msophonia បានធ្វើត្រាប់តាមសំឡេងដែលធ្វើអោយពួកគេមិនស្រួលចិត្ត ដោយសារវាអាចធ្វើឱ្យពួកគេស្រួលចិត្តឡើងវិញខ្លះ អាចគ្រប់គ្រងលើអារម្មណ៍របស់ពួកគេ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

រូបភាពនៃការញុាំអាហារ
រូបភាពនៃការញុាំអាហារ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T