ការពិត រឿងរ៉ាវលួចបង្កប់កាមេរ៉ា ដេននី ក្វាន់ កើតតាំងពីឆ្នាំ២០២០ តែមិនចប់ដោយសារមូលហេតុនេះ

//s9.kh1.co/88/88dcf393bbd017c82f14bd1f430556f02e6ccf9c.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ការពិត រឿងរ៉ាវលួចបង្កប់កាមេរ៉ាអ្នកនាង ដេននី ក្វាន់ កើតតាំងពីឆ្នាំ២០២០មក តែមិនចប់ដាច់ស្រេច ដោយសារតែមូលហេតុនេះ

ខេត្តព្រះសីហនុ៖ ដូចពុកម៉ែបងប្អូន ជ្រាបរួចមកហើយរឿងរ៉ាវក្តៅគគុកពេញបណ្តាញសង្គម រវាងអ្នកនាង ដេននី ក្វាន់ និង សណ្ឋាគារសមុទ្រមាស ទាក់ទិននឹងការលួចបង្កប់កាមេរ៉ានៅគ្រប់បន្ទប់សណ្ឋាគារ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេសប៊ុករបស់លោក ផេង វណ្ណៈ បានឱ្យដឹងថា៖

ជនល្មើសដែលជាម្ចាស់សណ្ឋាគារខាងលើ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនហើយ ចាប់តាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មកម្លេះ។ រីឯ សណ្ឋាគារ ក៏បិទមិនឱ្យដំណើរការ ឬធ្វើអាជីកម្មនោះទេ។ ចំពោះការសងជំងឺចិត្តគឺមួយម៉ឺនដុល្លារ។  ដោយសារតែ​ជំងឺ​ចិត្ត​ ១ម៉ឺន​ដុល្លារ​ មិនឆ្លេីយតបតាមការទាមទាររបស់ខ្លួន​ចំនួន​ ១០​ ម៉ឺន​ ដុល្លារ​ ក៏ផ្ទុះសម្រែកថា​ អយុត្តិធម៌​ ? សរុប​សេចក្ដី​មក​ បេីបាន​ ១០​ ម៉ឺន​ដុល្លារ​ តាមការ​ទាមទារ​គឺ​ពួក​យើង​មិនដឹងរឿងនេះទេ​ ។

ផេង វណ្ណៈ

លោក ផែង វណ្ណៈ បន្តទៀតថា៖

ក្រៅ​ពី​សម្រែក​ពាក្យ​ អយុត្តិធម៌​ គាត់​បានលេីកយកបញ្ហា​កិត្តិយស​ស្ត្រី​ខ្មែរ​មកដាក់​ពីមុខ​ហាក់​ដូចគាត់​ស្រលាញ់​កិត្តិយស​ស្ត្រី​ខ្មែរ​ខ្លាំង​ណាស់​។ តែបេីមេីលពី​សកម្មភាព​ និង​បងប្អូន​គាត់​វិញ​ គឺ​ មិនដែល​អោយតម្លៃ​ស្ត្រី​ខ្មែរ​ទេ​ពួកគាត់​ស្លៀកពាក់​សិចស៊ី​ និង​ស្រែក​ជេរ​បញ្ចោរ​ដោយពាក្យ​អសុរោះ​តាម​បណ្ដាញ​សង្គម​គួរអោយស្អប់ខ្ពេីម​។ តេី​ការស្រែកជេរ​បញ្ចោរ​គេ​តាម​ហ្វេសប៊ុក​កន្លងមក​ក៏ដូចជាការស្លៀកលិចលេីលិចក្រោម​ជាការលេីកកិត្តិយសស្ត្រីខ្មែរឬ​ ? សរុប​សេចក្ដី​មក​ បេីបាន​ ១០​ ម៉ឺន​ដុល្លារ​ តាមការ​ទាមទារ​គឺ​ពួក​យើង​មិនដឹងរឿងនេះទេ​ ។

ផែង វណ្ណៈ

តាមការបញ្ជាក់របស់លោក ផែង វណ្ណៈ បានឱ្យដឹងថា រឿងរ៉ាវនេះបានកើតឡើង តាំងពីឆ្នាំ២០២០មកម្លេះ តែអ្វីដែលមិនដាច់ស្រេច គឺដោយសារតែការទាមទារសំណងជំងឺចិត្តដល់ទៅ១០ ម៉ឺនដុល្លារ៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
សមត្ថកិច្ចសាកម្ចាស់សណ្ឋាគារ
សមត្ថកិច្ចសាកម្ចាស់សណ្ឋាគារ
ម្ចាស់សណ្ឋាគារ
ម្ចាស់សណ្ឋាគារ
https://s9.kh1.co/__image/w=540,h=960,q=100/d6/d63b9495c84cdb4a71984d7f1c5a210bd8c9e6cc.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T