គ្រាន់តែឮថាខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid ចង់ចាកចេញ Mourinho ចង់អូសទាញរូបគេមក Roma ដើម្បីបានជួបជុំគ្រូសិស្សវិញ

//s9.kh1.co/01/01d14c72ea5db18c8441318307f4df79450b340a.jpg
កីទ្បា

 ២៦-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​គ្រាន់តែឮថាខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid ចង់ចាកចេញ លោក Mourinho ចង់អូសទាញរូបគេមក Roma ដើម្បីបានជួបជុំគ្រូសិស្សវិញ

អឺរ៉ុប៖ លោក Jose Mourinho ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លិប Real Madrid ដែលកំពុងញាំញីដោយរបួសគឺ Eden Hazard ដែលជាការបន្ថែមដ៏សំខាន់មួយរបស់គាត់នៅឯក្លិប Roma ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ដែលត្រូវបានបណ្តេញចេញពី Tottenham មុនបញ្ចប់រដូវកាលនេះគឺចង់ធ្វើការជាមួយជនជាតិបែលហ្ស៊ិកដែលលោកបានបង្វឹកនៅ Chelsea ចន្លោះឆ្នាំ ២០១៣-១៥ ក្នុងអាជីពទី ២ របស់លោកនៅឯ Stamford Bridge ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eden Hazard
Eden Hazard

យោងទៅតាមសារព័ត៌មាន Deportes Cuatro នៅប្រទេសអេស្ប៉ាញបានឱ្យដឹងថាលោក Mourinho កំពុងតែរៀបចំផែនការទាក់ទាញសំរាប់កីឡាករវ័យ ៣០ ឆ្នាំរូបនេះ។

Jose Mourinho
Jose Mourinho

Hazard បានផ្លាស់ទៅ Real វិញនៅឆ្នាំ ២០១៩ ក្នុងតម្លៃ ១៣០ លានផោន ប៉ុន្តែជាការខកចិត្តយ៉ាងខ្លាំងនៅរដ្ឋធានីអេស្ប៉ាញ។ ដំបូងគាត់មានបញ្ហាទំងន់ ហើយហាក់ដូចជាត្រូវបណ្តាសាដោយបញ្ហារបួស។ ក្នុងរយៈពេលពីរឆ្នាំគាត់រកបានតែ ៥ដងប៉ុណ្ណោះ ហើយ Real ត្រូវបានគេយល់ថាអស់សង្ឃឹមនឹងគាត់។

Eden Hazard
Eden Hazard

របាយការណ៍ខ្លះបានលើកឡើងថា ក្លិបនឹងសុខចិត្តឱ្យគាត់ចាកចេញដោយឥតគិតថ្លៃដើម្បីកុំឱ្យខាតប្រាក់ឈ្នួលរបស់គាត់ដើម្បីបន្ធូបន្ថយផ្នែកហិរញ្ញវត្ថុខ្លះ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T