កាន់តែផ្អែមទៅៗហើយ! តាំងពីបំពាក់ចិញ្ចៀនគូស្នេហ៍ ទឹម រដ្ឋា រឹតតែបង្ហាញភាពផ្អែមល្ហែម

//s9.kh1.co/08/0849707676966640c0f209d8633ab3b28480a305.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមិនច្រណែន ជីវិតគូ ទឹម រដ្ឋា រឹតតែមានសម្ពន្ធ័ភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព​កញ្ញា ទឹម រដ្ឋា នៅតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងសមត្ថភាព ព្រមទាំងរូបសម្រស់ដ៏ក្មេងជាងវ័យ និងរូបរាងតូចច្រឡឹងស្អាត គួរជាទីចាប់អារម្មណ៍ពីហ្វេនៗជាច្រើន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ កន្លងអស់ទៅមួយខែ ចាប់តាំងពី តារាសម្តែងស្រី មានកម្ពស់ខ្ពស់ រាងស្តើង កញ្ញា ទឹម រដ្ឋា ត្រូវបាន មិត្តប្រុសលុតជង្គង់ បំពាក់ចិញ្ចៀនយ៉ាងរំភើបក្រៃលែង ដើម្បីក្លាយជាគូដណ្តឹងនឹងគ្នា បានធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ នាំគ្នាសាទរ ពាសពេញបណ្ដាញសង្គមហ្វេសប៊ុក។

ជាក់ស្ដែង​ គេសង្គេតឃើញថា ចាប់តាំងពីថ្ងៃដែលនាងនឹងមិត្តប្រុសបានក្លាយជាគូដណ្ដឹងនឹងគ្នាពីពេលនោះមក តារាស្រីរូបនេះហាក់កាន់តែមានភាពល្អូកល្អើន នឹងក្តីសុខកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយតាមរយៈការបង្ហោះរូបភាពស្វីតៗភ្ជាប់នឹងអត្ថន័យស្នេហាបែបផ្អែមល្ហែមជារឿយៗ ដែលបង្ហាញថាកញ្ញា ទឹម រដ្ឋា បានរកក្តីសុខឲ្យខ្លួននាងបន្ទាប់ពីបានជួបនឹងមនុស្សត្រូវចិត្ត នឹងអាចមើលថែរូបនាងបានយ៉ាងល្អ៕

សូមទស្សនារូពភាពខាងក្រោម៖

ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T