នេះបានគេហៅថាច្បាស់លាស់! ទាក់ទងគ្នាមួយឆ្នាំ Lee Seung Gi នាំមិត្តស្រីជួបសាច់ញាតិ

//s9.kh1.co/62/629909415b68aa1bcbdcdfff7cc3846733587cf1.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយទាក់ទងមើលចិត្តគ្នា អស់រយៈពេលមួយឆ្នាំ Lee Seung Gi បាននាំមិត្តស្រីជួបសាច់ញាតិ។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ Lee Seung Gi កើតនៅឆ្នាំ ១៩៨៧ អាយុច្រើនជាង Lee Da In ៥ឆ្នាំ​ ។ ដំបូងឡើយ លោកជាអ្នកចំរៀងប៉ុន្តែទទួលបានជោគជ័យជាងតារាសម្តែង លោកបានចូលរួមក្នុងគំរោងល្បី ៗ ជាច្រើនដូចជា My Girlfriend Is Nine-Tailed Fox, Korean Odessey, Gu Family Book, Vagabond ...។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពី ព្រឹកថ្ងៃទី ២៤ ខែឧសភានេះ សារព័ត៌មានកីឡា Kyunghan បានរាយការណ៍ថា Lee Seung Gi និងតារាសម្តែង Lee Da In បានទាក់ទងគ្នាអស់រយៈពេលមួយឆ្នាំហើយ តារាទាំងពីរបានស្គាល់គ្នានៅពេលដែលពួកគេចូលក្លឹបហ្គោល។ Lee Da In និង Lee Seung Gi បានចាប់ផ្តើមជួបជុំគ្នាជាមិត្តរួមការងារប្រហែលជា ៥ទៅ ៦ ខែមុន អ្នកទាំងពីរបានបង្កើតមនោសញ្ចេតនាជាមួយគ្នាហើយកំពុងឈានទៅរកការស្គាល់គ្នា។ 

នៅរសៀលថ្ងៃទី ២៤ ខែឧសភា  ប្រភពដដែលបានបញ្ចេញរូបភាពរបស់ Lee Seung Gi ដោយនាំ Lee Da In ទៅសួរសុខទុក្ខជីដូនរបស់លោកនៅ Sokcho, Gangneung ។ ដូចដែលបានកត់សម្គាល់ដោយអ្នកយកព័ត៌មាន Dispatch Lee Da In មានអាកប្បកិរិយាសមរម្យនិងទន់ភ្លន់ជាមួយជីដូនរបស់មិត្តប្រុសរបស់នាង។

អ្នកយកព័ត៌មាន Dispatch បានបន្ថែមថា Lee Seung Gi បានណែនាំ Lee Da In ជាមិត្តស្រីឱ្យមិត្តរួមការងារអ្នកស្គាល់គ្នានិងនិយោជិកបានស្គាល់។ បើយោងទៅតាមសារព័ត៌មាន Dispatch Lee Seung Gi បានជួបម្តាយនិងប្អូនស្រីរបស់ Lee Da In ដែលជាតារាសម្តែងល្បីឈ្មោះពីររូបគឺ Kyeon Mi Ri និង Lee Yu Bi រួចហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 Lee Seung Gi
 Lee Seung Gi
Lee Da In
Lee Da In
Lee Da In និង Lee Seung Gi
Lee Da In និង Lee Seung Gi
Lee Da In និង Lee Seung Gi
Lee Da In និង Lee Seung Gi
Lee Da In និង Lee Seung Gi និង លោកយាយ
Lee Da In និង Lee Seung Gi និង លោកយាយ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T