ខេត្តទាំងបីនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនឥតស្រាកស្រាន្ត

//s9.kh1.co/25/2546783add08a16baae2a8684bf540dcaaaf7fd3.jpg
សង្គម

 ២៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខេត្តទាំងបីនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនឥតស្រាកស្រាន្ត

កម្ពុជា៖ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តកើនឡើងឥតស្រាន្ត ទាំងនៅរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត ក៏នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃ។ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលនៃខេត្តបីនេះ រួមមានខេត្តព្រះសីហនុ បានរកករណីឆ្លងចំនួន៦៥ករណី ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មីចំនួន៤៩នាក់ និង ខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញចំនួន ៨០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខេត្តបន្ទាយមានជ័យ

ក្នុងនោះដែរ ខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញអ្នកឆ្លង៨០នាក់ ដែលជាអ្នកប៉ោយប៉ែត និងក្នុងចំណោមអ្នកឆ្លងទាំងនោះ ជាពលករមកពីថៃ បុគ្គលិកកាស៊ីណូ កម្មកររោងចក្រ និងអាជីវករ។

https://s9.kh1.co/__image/w=650,h=950,q=100/47/47c4f655803b1b257b57ae353e7790009a358408.jpg
https://s9.kh1.co/__image/w=650,h=929,q=100/59/59d0e3ed436b1ced69c11e08a3266dcf4d12c46f.jpg
https://s9.kh1.co/__image/w=650,h=948,q=100/e8/e84d4c2ad1b3afe6b2a5c6446c14fac52be23745.jpg
https://s9.kh1.co/__image/w=650,h=915,q=100/89/8912a23eea7d8a5a346aceb61eb1fb5add8889e0.jpg
https://s9.kh1.co/__image/w=650,h=919,q=100/ac/ac9dadf7c3063df8c31edb21dd5e75c3ac304ecf.jpg

ខេត្តព្រះសីហនុ

 អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ដែលសុទ្ធសឹងជាកម្មករោងចក្រ និងអាជីវករព្រមទាំងក្រុមគ្រួសារពួកគេ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ  ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥នាក់នេះ មាន៤៦នាក់ មានអាសយដ្ឋានរស់នៅឃុំបិតត្រាំង, ឃុំវាលរេញ, ឃុំព្រៃនប់,ឃុំអូរឧកញ៉ាហេង និងឃុំរាម ស្រុកព្រៃនប់។ ១២នាក់រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ, សង្កាត់លេខ៤ចំនួន ៦នាក់, សង្កាត់លេខ៣ ចំនួន ១នាក់។

https://s9.kh1.co/__image/w=650,h=934,q=100/b6/b60153740d391c171c5fdce5a401d4277184ff7f.jpg
https://s9.kh1.co/__image/w=650,h=921,q=100/7f/7fe740b0f8c076783bfed2adf863fe45d1ebec42.jpg
https://s9.kh1.co/__image/w=650,h=921,q=100/7f/7fe740b0f8c076783bfed2adf863fe45d1ebec42.jpg

ខេត្តតាកែវ 

ខេត្តតាកែវ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៣នាក់ ដែលភាគច្រើនជាកម្មកររោងចក្រសាន់បូ និងអាជីវករផ្សារសំរោងយ៉ោង។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៣នាក់ ដែលភាគច្រើន មានអាស័យដ្ឋាននៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី៕

https://s9.kh1.co/__image/w=650,h=910,q=100/7f/7fa42aae65e58d0b659fa3560db1db283d22801c.jpg
https://s9.kh1.co/__image/w=650,h=908,q=100/90/90856538eabcc748844d84bae21b3f8c70de3181.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T