រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់រោងចក្រ ក្រុមហ៊ុនវិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្មករ និងបុគ្គលិកមកទទួលវ៉ាក់សាំង

//s9.kh1.co/83/8399f49f41b146d326ec866c2670dcdedbb427cb.png
សង្គម

 ២៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់រោងចក្រ ក្រុមហ៊ុនវិស័យឯកជនទាំងអស់អនុញ្ញាតឱ្យកម្មករ និងបុគ្គលិកមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ: យោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុលោមតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអនុគណ:កម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញជាសេនាធិការ និងមានកិច្ចសហការពីសំណាក់ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា ផងដែលនោះ ក្នុងស្មារតីដើម្បីសម្រេចឲ្យបានទៅតាមផែនការចាក់វ៉ាក់សាំងដែលបានកំណត់ដោយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រជាពលរដ្ឋត្រូវតែទទួលបានវ៉ាក់សាំងយ៉ាងយូរអំឡុងខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ បណ្តាម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុនវិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្មករ និងបុគ្គលិករបស់ខ្លួន មកទទួលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ក្នុងស្មារតីរួបរួមគ្នាជាធ្លុងមួយដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩នៅកម្ពុជា៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះទាំងអស់គ្នា៖

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T