ងាយៗ វិធីសាស្ត្រឆែករកកាមេរ៉ាបង្កប់ ដែលលាក់នៅក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់ជាដើម

//s9.kh1.co/c4/c4ae59c01eb04d598d6634a25504a50112951c95.jpg
បច្ចេកវិទ្យា

 ២៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មើលលេងៗទៅ ក្រែងលោជួបរឿងដូចកញ្ញាដេនីក្វាន់ ការពារប្រើសើរជាងព្យាបាល

បរទេស៖ រឿងរ៉ាវរបស់កញ្ញា ដេនី ក្វាន់ ដែលត្រូវបានគេលួចបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារមួយនៅក្រុងព្រះសីហនុ កំពុងល្បីពេញហ្វេសប៊ុក ហើយមហាជនខ្លះក៏មានការភ័យខ្លាច ដោយខ្លាចធ្លាប់ទៅគេងចំកន្លែងដែលលួចបង្កប់កាមេរ៉ាបែបនោះដែរ។ ដូច្នេះហើយ ចាប់ពីពេលនេះទៅ អ្នកត្រូវប្រយ័ត្នប្រយែងមុននឹងស្នាក់នៅកន្លែងណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមគឺជាគន្លឹះមួយចំនួន ដែលអាចជួយអ្នករកកាមេរ៉ាបង្កប់បាន៖

1. មើលជុំវិញខ្លួន

វាសំខាន់ណាស់ដែលអ្នកត្រូវស្គាល់កន្លែងដែលអ្នកកំពុងស្នាក់នៅ។ ក្រឡេកមើលជុំវិញខ្លួនដោយយកចិត្តទុកដាក់ហើយមើលថាតើមានអ្វីប្លែកដែរទេ។ កាមេរ៉ាបង្កប់ខ្លះអាចលាក់ទុកនៅកន្លែងទាំងនេះ៖  
ជញ្ជាំង ឌុយភ្លើង ចង្កៀង ប្រអប់ក្រដាស់ជូតមាត់ ខ្នើយ កញ្ចក់ ឧបករណ៍ចាប់ផ្សែង (Smoke detector)។

រូបភាព
រូបភាព

2. រកមើលពន្លឺភ្លឹបភ្លែតៗ  

វិធីសាស្ត្រល្អបំផុតក្នុងការរកកាមេរ៉ាបង្កប់ គឺត្រូវបិទភ្លើង។ កាមេរ៉ាភាគច្រើនអាចនឹងមានភ្លើង LED លោតភ្លឹបភ្លែតៗ ដែលវាងាយនឹងមើលឃើញក្នុងពេលពន្លឺតិច ឬងងឹត។  

រូបភាព
រូបភាព

3. ធ្វើការហៅទូរសព្ទ  

កាមេរ៉ាឃ្លាំមើលអាចបង្កើតសំឡេងរំខាន (static noise) ឬការរំខាននៅពេលមានការហៅទូរសព្ទនៅក្បែរនោះ។

អ្នកអាចដើរជុំវិញបន្ទប់ ហើយនៅពេលអ្នកកត់សម្គាល់ការរំខាននៅកន្លែងជាក់លាក់ណាមួយ សូមឈប់ហើយចាប់ត្រួតពិនិត្យម្តុំនោះដោយប្រុងប្រយ័ត្ន។

រូបភាព
រូបភាព

4. ប្រើពិល  

អ្វីដែលអ្នកត្រូវធ្វើគឺបិទភ្លើង ហើយបញ្ចាំងពិលទៅជុំវិញបន្ទប់។ ប្រសិនបើពន្លឺពិលបាញ់ទៅឃើញផ្ទៃណាមួយដែលភ្លឺឬចាំងមកវិញនោះ គឺអាចមានន័យថាកន្លែងនោះមានកាមេរ៉ាបង្កប់បាន។  

រូបភាព
រូបភាព

5. ពិនិត្យមើលកញ្ចក់  

ចុងក្រោយ រឿងដែលចាំបាច់បំផុតគឺត្រូវពិនិត្យមើលកញ្ចក់ (ជាពិសេសកញ្ចក់បន្ទប់ទឹក) រកមើលវត្ថុដែលគួរឱ្យសង្ស័យ។ វិធីល្អបំផុតក្នុងការពិនិត្យគឺ ដាក់ដៃរបស់អ្នកលើកញ្ចក់ ហើយមើលថាតើមានគម្លាតរវាងដៃដែលឆ្លុះក្នុង​កញ្ចក់និងដៃរបស់អ្នកដែរឬអត់ ប្រសិនបើមាននោះគឺមិនអីទេ។ តែបើមិនមានគម្លាត កញ្ចក់នោះមិនមែនជាកញ្ចក់ធម្មតាឡើយ អាចមានអ្នកមើលឃើញពីខាងក្រោយកញ្ចក់នោះ (two-way mirror)៕ 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

រូបទីពីរ កញ្ចក់នោះជា two-way mirror
រូបទីពីរ កញ្ចក់នោះជា two-way mirror
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T