សង្វេគណាស់! ចង់រត់ចេញពីមន្ទីរពេទ្យ អ្នកជំងឺកូវីដ១៩ញៀនថ្នាំម្នាក់ វាយមន្រ្តីយោធាប្រចាំការនៅមន្ទីរបង្អែកស្រុកពញ្ញាក្រែក រហូតទាល់ស្លាប់

//s9.kh1.co/92/927ea6c327f99351ec1073c5eb768cf63ec24a4b.png
សង្គម

 ២៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មានទៀតអត់មនុស្សបែបនេះ ចង់រត់ចេញពីមន្ទីរពេទ្យ អ្នកជំងឺកូវីដ១៩ញៀនថ្នាំម្នាក់ វាយមន្រ្តីយោធាប្រចាំការនៅមន្ទីរបង្អែកស្រុកពញ្ញាក្រែក រហូតទាល់ស្លាប់

ខេត្តត្បូងឃ្មុំ: កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ បានវាយអ្នកយាមជាយោធាប្រចាំម្នាក់បណ្តាលឱ្យស្លាប់ ក្នុងគោលបំណងដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពពីមន្រ្តីអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីចូលរួមត្រួតពិនិត្យអ្នកជំងឺ និងបំពេញការងារជាអ្នកយាមប្រចាំការនៅមន្ទីរពេទ្យខាងលើ ប៉ុន្តែជាអកុសលត្រូវទទួលមរណភាពដោយសារតែហេតុការណ៍ដ៏នឹកស្មានមិនដល់មួយនេះទៅវិញ។

ជនរងគ្រោះ
ជនរងគ្រោះ

យ៉ាងណាមិញ ចំពោះអត្តសញ្ញាណជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះថា មឿន ម៉ឺន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតីវិធីច្បាប់។

សូមបញ្ជាក់ផងដែលថា ជុំវិញហេតុការណ៍លម្អិតនៃករណីឃាតកម្មខាងលើនេះ ដោយសារអំណាចនៃថ្នាំញៀន និងគំនិតអគតិ ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតដល់ស្លាប់ ខណៈអ្នកយាមដទៃទៀតកំពុងនៅហូបបាយ។ ក្រោយកើតហេតុ ឃាតករត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ឡានពេទ្យដឹកសពទៅបូជា
ឡានពេទ្យដឹកសពទៅបូជា
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T