រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងពូកែ រាំប្រចាំផលិតកម្មហង្សមាសនាង ទេព បូព្រឹក្ស បានបង្ហាញពីតម្រុយខ្លះៗមួយចំនួនទៅ លើអ្នកដែលបានក្លែងបន្លំបង្កើតជាគណនេយ្យហ្វេសប៊ុក ដោយដាក់រូបរបស់នាង ហើយបង្ហោះរូបផ្សេងៗ ដែលមិនសមរម្យពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ ។ ទេព បូព្រឹក្ស បានដាក់ការសង្ស័យនេះ ចំពោះមនុស្សម្នាក់ដែលធ្លាប់ស្គាល់គ្នា ខណៈពេលដែលនាងកំពុងបន្តស្វែងរក ភស្តុតាងបន្ថែមទៀតដើម្បីដាក់បន្ទុក ទៅលើជនដែលបានក្លែងបន្លំជារូបនាង បង្កើតហ្វេសប៊ុកក្លែងក្លាយនេះ។

បញ្ហាមួយនេះបានធ្វើឱ្យតារាចម្រៀងវ័យក្មេងរូប ស្រស់រូបនេះឈឺក្បាលមិនស្ទើរឡើយ ហើយនាងបានអះអាងថា វាបានប៉ះពាល់យ៉ាងខ្លាំងទៅ លើអាជីពសិល្បៈរបស់នាងបច្ចុប្បន្ន ដែលកំពុងតែដើរទៅតាមផ្លូវដ៏ត្រឹមត្រូវមួយនោះ។ ទេព បូព្រឹក្ស បានព្រមានម្ចាស់គណនេយ្យហ្វេសប៊ុកក្ លែងក្លាយនោះឱ្យបញ្ឈប់ទង្វើរបស់ខ្លួនជា បន្ទាន់ក្នុងពេលដែលនាងកំពុងតែស្វែងរកអ្នក ជំនាញផ្នែកព័ត៌មានវិទ្យាជួយនៅក្នុងបញ្ហានេះ។ នាងបញ្ជាក់ថា នាងកំពុងតែសង្ស័យទៅលើមនុស្ស ម្នាក់ដែលធ្លាប់ស្គាល់គ្នាពីមុនមក ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ដោយសារពេលនេះនាងមិនទាន់មាន ភស្តុតាងច្បាស់លាស់នៅឡើយ។





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស