គួរឲ្យសរសើរ! បម្រើជាតិ៣៦ឆ្នាំ ពេលនេះ ចូលនិវត្តន៍ តែនៅមានកម្លាំងមិនរស់ពឹងកូនចៅ បែររកមុខរបរចិញ្ចឹមខ្លួនវិញ

//s9.kh1.co/72/724469afd4bee3ea12ef9bbd1dde2f499302f6d0.jpg
សង្គម

 ២៥-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពី ស្ម័គ្រចិត្តបម្រើសង្គម ស្ទើរតែពាក់កណ្តាលជីវិតហើយនោះ ពេលនេះ ចូលនិវត្តន៍ស្ត្រីរូបនេះ សំណូមពរឲ្យបងប្អូនជួយ គាំទ្រផង

រាជធានីភ្នំពេញ ៖ គួរឲ្យសរសើរ ក្រោយបម្រើសង្គមស្ទើរពាក់កណ្តាលជីវិតហើយនោះ សមត្ថកិច្ចស្រីរូបនេះ បានចូលនិវត្តន៍ក្នុងពេលថ្មីៗនេះ ជាមួយគ្នានេះ បើទោះបី ចូលនិវត្តន៍ដល់ពេលសម្រាកមែនក្តី តែដើម្បីជីវភាព ក្នុងការផ្គត់ផ្គង់គ្រួសារ និងខ្លួនឯងផងនោះ សមត្ថកិច្ចស្រីចំណាស់រូបនេះ បានចាប់យកមុខរបរថ្មី ជាមួយគ្នានេះ សុំសំណូមពរឲ្យបងប្អូន ទាំងអស់ជួយគាំទ្រផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គាត់បានបញ្ជាក់ថា គាត់បានបើកមុខរបរលក់ចំណីអាហារសម្រន់ ក្នុងរទេះចល័ត ដែលគាត់បាន ដាក់លក់នៅរង្វង់មូល តោពីរ ស្ពានអាកាស ៧មករា។

គួរបញ្ជាក់ថា សមត្ថកិច្ចស្រីបានសរសេររៀបរាប់លើ បណ្តាញសង្គមយ៉ាងដូច្នេះថា ៖

ខ្ញុំចូលបំរើការងារមកដល់បច្ចុប្បន្ន៣៦ឆ្នាំហើយ ដល់ឆ្នាំចូលនិវត្តន៍ឆ្នាំ 2021នេះហើយ ក៏នៅជំនាញ១ទៀតគឺមុខរបរលក់ដូរ សូមបងប្អូនកូនក្មួយជួយទិញផងណា កន្លែងខ្ញុំលក់តោពីរ ស្ពាន៧ មករា លេខទូរស័ព្ទ០៩៣៣៩៥១៦១៕

ស៊ីម ជឹម

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ស៊ីម ជឹម
ស៊ីម ជឹម
ស៊ីម ជឹម
ស៊ីម ជឹម
កន្លែងលក់ដូរ
កន្លែងលក់ដូរ
កន្លែងលក់ដូរ
កន្លែងលក់ដូរ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T