កាន់តែកក្រើក! មហាជនគ្រប់គ្នាផ្ទុះចម្ងល់ ជុំវិញមូលហេតុនៅពីក្រោយការបង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារមួយនេះ ថាតើក្នុងចេតនាអ្វី?

//s9.kh1.co/1e/1e89e01015c49c9b6be7c5964721748d8ec69bfe.png
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មហាជនគ្រប់គ្នាកំពុងផ្ទុះចម្ងល់ ជុំវិញមូលហេតុនៅពីក្រោយការបង្គប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារមួយនេះ ខណ:មិនទាន់មានការបំភ្លឺពីម្ចាស់សណ្ឋាគារនៅឡើយទេ

ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗនេះ មហាជន និងអ្នកនិយមតាមដានព៌ត៌មានតាមបណ្តាញសង្គម ប្រាកដជាបានជ្រាបពីរឿងរ៉ាវទាក់ទងនឹងសណ្ឋាគារមួយកន្លែងដែលមានយីហោឈ្មោះថា សមុទ្រមាស មានទីតាំងស្ថិតនៅក្រោយការ៉ាស់សាំងតូតាល់អូបី ចម្ងាយ១០០ម៉ែត្រ ក្នុងភូមិសាស្រ្តនៃក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលបានលួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅគ្រប់បន្ទប់ ក្នុងសណ្ឋាគារ បន្ទាប់ពីព៌ត៌មានដ៏កក្រើកនេះ ត្រូវបានតារាសម្តែងស្រីដ៏ល្បី អ្នកនាង ដេនីក្វាន់ បានចេញមុខទម្លាយពីបទពិសោធន៍ផ្ទាល់ខ្លួន ខណ:ពេលដែលអ្នកនាង និងក្រុមការងារ បានចូលទៅសម្រាកនៅសណ្ឋាគារខាងលើនេះ និងបានប្រទះឃើញកាមេរ៉ាសុវត្ថិភាព ដែលបានបង្កប់តាមរន្ធប្រឡោះជញ្ជាំង ដែលមើលទៅពិតជាគួរឲ្យអាថ៌កំបាំងជុំវិញរឿងរ៉ាវខាងលើនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សណ្ឋាគារសមុទ្រមាស
សណ្ឋាគារសមុទ្រមាស

យ៉ាងណាមិញ ចំពោះមូលហេតុពិតប្រាកដនៃហេតុការណ៍បង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់សណ្ឋាគារខាងលើនេះ នៅមិនទាន់មានការបកស្រាយឲ្យច្បាស់លាស់ពីសំណាក់ម្ចាស់សណ្ឋាគារខាងលើនៅឡើយទេ ខណ: ដែលមានសាធារណ:មតិមួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងមតិជុំវិញរឿងហេតុខាងលើនេះ អាចថាជាចេតនាមិនល្អក្នុងគោលដៅណាមួយ ខណ:ដែលព័ត៌មានលម្អិត និងច្បាស់លាស់នៅមិនទាន់ចេញពីមាត់អ្នកគ្រប់គ្រងសណ្ឋាគារយីហោខាងលើនេះឡើយទេ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

កាមេរ៉ាបង្កប់
កាមេរ៉ាបង្កប់
កាមេរ៉ាបង្កប់
កាមេរ៉ាបង្កប់
កាមេរ៉ាបង្កប់
កាមេរ៉ាបង្កប់
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T