មាន សូនីតា និង សារ៉ាយ សក្ខណា​ រក្សាចំណងមិត្តភាព​ជិត​ស្និទ្ធ​រួមគ្នា​​​បានច្រើនឆ្នាំយ៉ាងនេះ!

//s9.kh1.co/2c/2cf2bfd5693d3068946c4a08a45488f7335aec12.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មាន សូនីតា និង សារ៉ាយ សក្ខណា​ រក្សាចំណងមិត្តភាពជិតស្និទរួមគ្នាបានជាង១៥ឆ្នាំ

តារាសម្ដែងស្រីកញ្ញា មាន សូនីតា នាមុននេះបន្តិចបានចែករំលែកវីដេអូកម្រងអនុស្សាវរីយលើបណ្ដាញសង្គមមួយ រួមតារាសម្ដែងស្រីរស់នៅក្រៅប្រទេសអ្នកនាង សារ៉ាយ សក្ខណា ដែលបានបង្ហាញពីរយៈពេលក្លាយជាមិត្តហ្វេសប៊ុក​នឹងគ្នារហូតដល់ ៩ឆ្នាំឯណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនោះគឺ បើតាមការបញ្ជាក់តាមរយៈ​សំណេររបស់​តារា​ស្រីស្រីជាប់ងារជា«រាជនីក្រមា»រូបនេះ​ លើកម្រងវីដេអូបានបង្ហាញថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរគឺមានទំនាក់ទំនងជិតស្និទ្ធគ្នាប្រមាណជាង១៥ឆ្នាំមកហើយ ដោយនាងបានរៀបរាប់​ច្បាស់ៗទាំង​ចិត្តរំភើប តែពិបាកចិត្តត្រង់រឿងមួយថា៖ «រំលឹកត្រួសៗស្គាល់គ្នាប្រហែល១៥ឆ្នាំហើយ ហាហា…  2006 – 2021 ដកលេងៗ​ទៅ​យាយ Sad ត្រង់គេមានកូន២-០»។

យ៉ាងណាក្ដីទំនាក់ទំនងរាប់អានគ្នាបានយូរអង្វែងរបស់អ្នសិល្បៈទាំងពីររូបនេះ ទទួលបានការកោតសរសើរជាខ្លាំងពី​សំណាក់មហាជនអ្នកគាំទ្រ ព្រោះវាបង្ហាញឲ្យឃើញនៅភាពស្មោះត្រង់ និងការរាប់អានចេញពីចិត្តស្មោះស្ម័គ្រ ទើប​អាច​រក្សាចំណងមិត្តបានរយៈពេលជិតពីរទសវត្សបែបនេះ៕

 មាន សូនីតា និង សារ៉ាយ សក្ខណា​ រក្សាចំណងមិត្តភាពជិតស្និទរួមគ្នាបានជាង១៥ឆ្នាំ
 មាន សូនីតា និង សារ៉ាយ សក្ខណា​ រក្សាចំណងមិត្តភាពជិតស្និទរួមគ្នាបានជាង១៥ឆ្នាំ
មាន សូនីតា និង សារ៉ាយ សក្ខណា​ រក្សាចំណងមិត្តភាពជិតស្និទរួមគ្នាបានជាង១៥ឆ្នាំ
មាន សូនីតា និង សារ៉ាយ សក្ខណា​ រក្សាចំណងមិត្តភាពជិតស្និទរួមគ្នាបានជាង១៥ឆ្នាំ
សារ៉ាយ សក្ខណាមាន សូនីតា
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T