សូមសរសើរដោយស្មោះ! នេះជាសកម្មភាព ក្រុមគ្រូពេទ្យកំពុងរៀបចំចង្ហាន់ជូនព្រះសង្ឃ ដែលសម្រាកព្យាបាលជំងឺកូវីដ១៩

//s9.kh1.co/cd/cd24a2fe8454a3191ad08b03170d2f726a44536f.png
សង្គម

 ២៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មកមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យកំពុងរៀបចំចង្ហាន់ជូនព្រះសង្ឃដែលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ទួលពង្រ

ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា បានបង្ហោះពីសកម្មភាព ដែលក្រុមគ្រូពេទ្យកំពុងតែរៀបចំចង្ហាន់ប្រគេនព្រះសង្ឃដែលកំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកម្រិតស្រាលទួលពង្រ ដែលបានធ្វើឲ្យមហាជនដែលជាអ្នកនិយមតាមដានព័ត៌មានតាមបណ្តាញហ្វេសប៊ុកមានការស្ញើចសរសើរជាខ្លាំងចំពោះទឹកចិត្ត និងការលះបង់របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តធីតាសម្តេចតេជោ ដែលបានចំណាយពេលវេលា និងលះបង់កម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់

សូមបញ្ជាក់ដែលថា យោងតាមរបាយការណ៍ស្ថិតិប្រចាំថ្ងៃនៃជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមានដល់ទៅ ២៦៣២៩ករណី ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៩០២២នាក់ ខណ:ដែលមានអ្នកទទួលមរណភាពដោយសារតែជំងឺនេះមានចំនួន១៨៣នាក់៕

ចង់ជ្រាបអំពីសកម្មភាពរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា ថាតើមានសកម្មភាពយ៉ាងណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភពរូបភាព: ហ្វេសប៊ុក TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T