ហួសចិត្ត! គ្រាន់តែសេះមួយក្បាលងាប់សោះ ប្រជាជនឥណ្ឌា នាំគ្នាសម្រុកទៅគោរពបូជា បំពានវិធានការកូវីដ១៩ ( មានវីដេអូ)

//s9.kh1.co/b4/b4e7a96eeaf178c4ae61181c7456712fdb6f3286.png
យល់ដឹង

 ២៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែសេះមួយក្បាលងាប់សោះ ប្រជាពលរដ្ឋឥណ្ឌា នាំគ្នាសម្រុកទៅធ្វើបុណ្យ បំពានវិធានការកូវីដ១៩

ឥណ្ឌា៖ អ្នកភូមិឥណ្ឌារាប់រយនាក់ បានបំពានបម្រាមបិទខ្ទប់នៅក្នុងប្រទេសឥណ្ឌា ដោយបានពិធីចូលរួមពិធីបុណ្យសពសត្វសេះ ស្របពេលដែលប្រទេសនេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ ៣០០,០០០ នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពរបស់ប៉ូលីស បានឱ្យដឹងថា អ្នកភូមិនៅភាគខាងត្បូងរដ្ឋ Karnataka បានប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យ ដើម្បីគោរពបូជា ដល់សត្វសេះ ដែលប្រជាជនឥណ្ឌា មានជំនឿនៅក្នុងសាសនារបស់ខ្លួន។

តាមរយៈវីដេអូមួយ បានបង្ហាញពីមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីសាធារណៈដើម្បីដាក់កម្រងផ្កា នៅលើដងខ្លួនសេះ មុនពេលដង្ហែរឆ្លងកាត់តាមដងផ្លូវ ដែលចូលរួមដោយមនុស្សរាប់រយនាក់ដែលភាគច្រើនមិនបានពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាពសង្គម។

ប៉ូលីសឥណ្ឌា បាននិយាយថា ឥឡូវនេះភូមិនេះ ត្រូវបានបិទខ្ទប់ រយៈពេល ១៤ ថ្ងៃ ដោយគ្មាននរណាម្នាក់អនុញ្ញាតិអោយចូលរឺចេញ ខណៈពេលការធ្វើតេស្តរកកូវីដ១៩ កំពុងតែដំណើរការ។

គួររំលឹកដែរថា ប្រទេសឥណ្ឌា បានទទួលរងនូវរលកទី២នៃ ជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតនៅលើពិភពលោក ដែលធ្វើឱ្យប្រទេសនេះមានករណីឆ្លងកាន់តែច្រើនដោយសារវីរុសបំប្លែងខ្លួនថ្មីៗនេះ៕

ប្រភព៖ Daily Mail

ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
សត្វសេះ ដែលប្រជាជនឥណ្ឌាមកគោរព
វីដេអូ ប្រជាជនឥណ្ឌាមកគោរពសត្វសេះ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T