ថ្មីៗនេះ បច្ចេកវិទ្យាថ្មីមួយទៀត របស់ជប៉ុន នោះគឺ មនុស្សយន្ត និងឆ្កែយន្ត ដែលត្រូវបានរចនាឡើង ក្នុងគោលបំណង ប្រាប់ជាដំណឹងដល់អ្នកប្រើប្រាស់ទាំងឡាយ អោយទៅដុសធ្មេញ និងដូរស្រោមជើងចេញ។

ការស្រាវជ្រាវថ្មីមួយនេះ គឺជា មនុស្សស្រីយន្ត និងឆ្កែយន្ត ដែលបានបំពាក់នូវ សមត្ថភាព ហិតដឹងក្លិន ខ្យល់ដកដង្ហើម របស់មនុស្សយើង ថាតើមានក្លិនអាក្រក់ប៉ុណ្ណា ហើយក៏អាចហិតដឹងក្លិន ស្រោមជើង ដែលគួរតែដល់ពេលដូរ ស្រោមជើងចេញ ឬនៅ។

ឧទាហរណ៍ មនុស្សយន្តស្រីនេះ លោកអ្នកគ្រាន់តែ ទៅដកដង្ហើមនៅពីមុខ របស់នាង ហើយ នាងអាច ធ្វើការវិភាគ ទៅលើ រង្វាស់ដែលមាន៤ កំរិត។

បើសិនជាអ្នកមិនមានក្លិនអាក្រក់ខ្លាំងនោះទេ នាងគ្រាន់តែ និយាយថា ក្លិនក្រអូបល្អធម្មតា តែបើសិនជាមាត់មានក្លិនស្អុយខ្លាំងនោះ នាងបញ្ចេញសំលេង ខ្ពើមរអើម ដោយនិយាយថា គួរតែប្រញ៉ាប់ទៅរកជំនួយបន្ទាន់។ ទាំងនេះពិតជា បច្ចេកវិទ្យាថ្មីប្លែកមែន។

តើលោកអ្នកយល់ដូចម្ដេច ចំពោះ មនុស្សយន្ត និងឆ្កែយន្ត ហិតក្លិននេះ?



ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]