សាហាវម៉េះ! មុននេះ ដេន នីក្វាន់ ទម្លាយរឿង ក្រោយម្ចាស់អូតែល​ លួចបង្កប់កាមេរ៉ា ក្នុងបន្ទប់គេង(មានវីដេអូ)

//s9.kh1.co/11/11cfb88acca2ee3c1854819ef6204d69ebae20f6.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗមុននេះបន្តិច ដេនីក្វាន់ បង្ហើបថា នឹងធ្វើសន្និសីទកាសែត ក្រោយត្រូវម្ចាស់ អូតែល មួយកន្លែងក្នុងខេត្តព្រះសីហនុ លួចធ្វើរឿងនេះ

រាជធានីភ្នំពេញ ៖ នៅសុទ្ធ ស្រាប់តែ ដេន នីក្វាន់ ប្រកាសសុំធ្វើសន្និសីទកាសែត នៅចុងខែនេះ ក្រោយពេល ត្រូវម្ចាស់អូតែល មួយកន្លែង ឈ្មោះ សមុទ្រមាស (Gold Sea Hotel) លួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ស្នាក់នៅខ្លួន ដែលរឿងនេះ បានកើតឡើង តាំងពីខែតុលា ឆ្នាំ២០២០ មកម្លេះ ដែលខណៈនោះ ខ្លួនបានរងចាំដំណោះស្រាយ តែផ្ទុយទៅវិញ លទ្ធផលគឺ គួរឲ្យអយុត្តិធម៌សម្រាប់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ម្ចាស់សណ្ឋាគារនេះ ជាអនិកជនដែលរស់នៅក្រៅប្រទេស ដែលសំណងចេញមក គឺតម្លៃ ១ម៉ឺនដុល្លារ ដែលនេះ ចេញមកហាក់ដូចជាមើលងាយកិត្តិយសស្ត្រីខ្មែរខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ដេនីក្វាន់ បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

ឈឺចាប់បំផុតជាមួយរឿងក្តីរបស់ខ្ញុំនៅខេត្តព្រះសីហនុ ខ្ញុំគេងHotel ម្ចាស់Hotel លួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង ខ្ញុំមិនឡាយFbគឺរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកអយុត្តិធម៌សំរាប់ខ្ញុំណាស់ ដាច់ខែនេះខ្ញុំសុំធ្វើសន្និសិតកាសែតដើម្បីអោយដឹងសខ្មៅ រកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ ។ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់៕ 

ដេននីក្វាន់

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ចុចលីងដេីម្បីទស្សនា​ វីដេអូ: https://www.facebook.com/100006345883063/videos/2889213527966815/

 ដេន នីក្វាន់
 ដេន នីក្វាន់
 ដេន នីក្វាន់
 ដេន នីក្វាន់
រូបភាព
រូបភាព

https://www.facebook.com/100006345883063/videos/2889213464633488/

https://www.facebook.com/100006345883063/videos/2889213527966815/

ដេននី ក្វាន់
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T