ប្រិយមិត្តដែលជាអ្នកស្នេហា នូវចម្រៀង Rap ជំនាន់ចាស់ប្រហែលជាបានស្គាល់តារាចម្រៀង Rap ដែលមានឈ្មោះថា "2 Pac" ហើយ។

តារាចម្រៀង Rap ដ៏ល្បីល្បាញម្នាក់នេះបានស្លាប់ទៅ តាំងពី​ ឆ្នាំ ១៩៩៦ មកម៉្លេះ ប៉ុន្តែស្នាដៃរបស់គាត់ មិនបានត្រូវ ប្រិយមិត្តរបស់គាត់បំភ្លេចចោលនោះទេ។ ហើយកាលពីពេលថ្មីៗនេះ មានការប្រគុំតន្ត្រីមួយបាន ត្រូវគេ ប្រើប្រាស់បច្ចេកវិទ្យា Hologram បញ្ចាំងរូបលោកហើយក៏បានច្រៀងជាមួយនឹង តារាចម្រៀង Snoop Dog ផងដែរ។ បើយើងមើលទៅដូចជា រូបគាត់មកសម្តែងពិតៗអញ្ចឹង។ ការប្រើប្រាស់បច្ចេកវិទ្យានេះពិតជាអស្ចារ្យខ្លាំងណាស់ ហើយពួកគេសង្ឃឹមថា នឹងអាចប្រើប្រាស់ជាមួយ លោក Michael Jackson ផងដែរ។

ចុះប្រិយមិត្តវិញតើមានយោបល់យ៉ាងណាដែរចំពោះការ រំលឹកនូវស្នាដៃរបស់តារាចម្រៀងបែបនេះ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]