គ្រូបង្វឹក Calleja បន្តកុងត្រាថ្មីជាមួយ Alaves បន្ទាប់ពីជួយសង្គ្រោះក្លិបនេះឲ្យរួចផុតពីការកាត់ចេញពីក្របខណ្ឌ La Liga

//s9.kh1.co/4d/4ddeff3589d438820c65c54d752df517d4c84210.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លិប Deportivo Alaves បានបញ្ជាក់ថាពួកគេបានបន្តកិច្ចសន្យារបស់គ្រូបង្វឹក Javier Calleja ចំនួន ២ រដូវកាលទៀតរហូតដល់ចុងខែមិថុនាឆ្នាំ ២០២៣

ម៉ាឌ្រីដ៖ កាលពីថ្ងៃច័ន្ទទី ២៤ ខែឧសភានេះក្លិប Deportivo Alaves បានបញ្ជាក់ថាពួកគេបានបន្តកិច្ចសន្យារបស់គ្រូបង្វឹក Javier Calleja ចំនួន ២ រដូវកាលទៀតរហូតដល់ចុងខែមិថុនាឆ្នាំ ២០២៣ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រាថ្មីនេះគឺជារង្វាន់សម្រាប់ការងាររបស់លោក Calleja ក្នុងការជួយសង្គ្រោះក្លិបឲ្យរួចផុតពីការកាត់ចេញពីក្របខណ្ឌ La Liga និងបានដឹកនាំពួកគេទៅរដូវកាលទី ៦ ជាប់ៗគ្នានៅលីគកំពូលរបស់ប្រទេសអេស្ប៉ាញ ។

  គ្រូបង្វឹក Javier Calleja
  គ្រូបង្វឹក Javier Calleja

ក្លិប Alaves ស្ថិតនៅបាតតារាងបន្ទាប់ចាញ់ ៧ ប្រកួតជាប់គ្នា ហើយនៅពេលអតីតគ្រូបង្វឹកក្លិប Villarreal មកជំនួសលោក Abelardo Fernandez ក៏បានក្លាយជាគ្រូបង្វឹកទី ៣ របស់ក្លឹបនារដូវកាលនេះ។ ជាងនេះទៀតលោក Calleja ក៏បានដឹកនាំក្លិបនេះទៅរកសុវត្តិភាពជាមួយនឹងការរកបាន ១៥ ពិន្ទុពីលើ ២៤ ប្រគួតកន្លងមក។

ក្លិបនេះចាញ់តែម្ដងគត់ចាប់តាំងពីលោកឡើងកាន់តំណែង ដោយចាញ់ក្លិប Eibar ក្នុងលទ្ធផល ៣-០ និងចាញ់ក្លិប Sevilla ១-០ ម្ដងទៀតកាលពីថ្ងៃអាទិត្យនៅពេលដែលក្លិបនេះបានរួចផុតពីការកាត់ចេញពីក្របខណ្ឌ La Liga រួចទៅហើយ។

  គ្រូបង្វឹក Javier Calleja
  គ្រូបង្វឹក Javier Calleja

លោក Calleja ដែលបាននិយាយថាភារកិច្ចដំបូងរបស់លោកនឹងធ្វើការជាមួយក្លិបដើម្បីពិចារណាលើផែនការសម្រាប់មុនចាប់ផ្ដើមរដូវកាលថ្មីនិងក្រុមជម្រើសដំបូងនៅរដូវកាលក្រោយមុនពេលការឈប់សម្រាក ក៏បានបន្ថែមថា “ការយោគយល់គ្នារវាងពួកយើងគឺ ១០០% ខ្ញុំពិតជារីករាយណាស់”។

Alaves គឺជាក្លិបទី ២ ហើយដែលលោក Calleja បានដឹកនាំការហ្វឹកហាត់បន្ទាប់ពីក្លិប Villarreal ក្រោយពេលលោកបានសម្រេចចិត្តមិនបន្តកុងត្រានៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ បើទោះបីជាលោកបានដឹកនាំពួកគេទៅកាន់ចំណាត់ថ្នាក់លេខ ៥ ក្នុងក្របខណ្ឌ La Liga ក៏ដោយ៕

  គ្រូបង្វឹក Javier Calleja
  គ្រូបង្វឹក Javier Calleja
  គ្រូបង្វឹក Javier Calleja
  គ្រូបង្វឹក Javier Calleja

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T