កម្មវិធី App ទាំងប៉ុន្មាននេះ ស៊ីថ្មទូរសព្ទជាងគេបំផុត! ចង់ដឹងទេថាមានកម្មវិធីណាខ្លះ?

//s9.kh1.co/99/99bb56e3cb60cd1c45a13a6939f7939b5e6b38c8.jpg
បច្ចេកវិទ្យា

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តាមរកមុខយូរហើយ កម្មវិធីដែលកំពូលស៊ីថ្ម និងស៊ី Space! មិនប្លែកទេដែលមានសំណព្វចិត្ត Facebook ដែរ

បរទេស៖ ក្រុមហ៊ុនផ្ទុកទិន្នន័យ pCloud ថ្មីៗនេះបានធ្វើការរកមើលថា តើកម្មវីធីណាខ្លះដែលស៊ីថ្មបំផុត? ហើយគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលកម្មវិធីទូរសព្ទពេញនិយមខ្លះដូចជាហ្វេសប៊ុកនិង Uber ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមកម្មវីធីដែលស៊ីថ្មទូរសព្ទបំផុតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីសង្ខេបនៃការរកឃើញនេះ pCloud ពន្យល់ថាខ្លួនចង់កំណត់ថាតើកម្មវិធីណាដែលកំពុងបន្ថយថាមពលថ្មខ្លាំងបំផុត ក៏ដូចជាបន្ថយល្បឿននៃទូរស័ព្ទ និងស៊ី space អង្គចងចាំច្រើនបំផុត។ pCloud កត់សំគាល់ថា ដើម្បីកំណត់បាន​ ខ្លួនបានវិភាគលើចំណុចបីយ៉ាង ដែលមានដូចជា អ្វីខ្លះដែលកម្មវិធីនោះប្រើដូចជាទីតាំង ឬកាមេរ៉ា ថ្មដែលកម្មវិធីទាំងនេះស៊ី និងថាតើកម្មវីធីទាំងនោះមាន dark mode ដែរឬក៏អត់។

ហើយ pCloud ក៏បានរកឃើញកម្មវីធីដូចខាងក្រោម៖

កម្មវីធីដែលស៊ីថ្មទូរសព្ទបំផុត
កម្មវីធីដែលស៊ីថ្មទូរសព្ទបំផុត

យោងតាមការវិភាគនេះ កម្មវិធីបណ្តាញសង្គមនិងកម្មវិធី dating គឺជាជនល្មើ់សធំបំផុត។ pCloud កត់សំគាល់ថា Facebook, Instagram, Linkedin, Snapchat, YouTube និង WhatsApp សុទ្ធតែស្ថិតក្នុងលំដាប់កំពូលទាំង20 ហើយពួកវាទាំងនេះអនុញ្ញាតឱ្យមានមុខងារផ្សេងៗជាច្រើនដំណើរការលើ background ដែលជាការបង្ហិនថ្ម និងធនធានទូរសព្ទយ៉ាងខ្លាំង។ ដូចគ្នានេះដែរកម្មវិធី dating ដូចជា Bumble, Grindr និង Tinder មានតែចំនួន15ភាគរយនៃកម្មវិធីដែលស៊ីថាមពលថ្មបំផុតប៉ុណ្ណោះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T