ធ្វើដំណើរឆ្លងពេលវេលា? ពិតជាមានមែន ហើយនេះជាវិធីដែលអាចធ្វើទៅរួច

//s9.kh1.co/86/86618894d83f0fec780869048cefa0c4c5e8fa16.jpg
បច្ចេកវិទ្យា

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មានរឿងជាច្រើនទាក់ទងនឹងម៉ាស៊ីនពេលវេលា តាមបែបវិទ្យាសាស្ត្រប្រឌិត ប៉ុន្តែមានវិធីមួយដែលអាចធ្វើទៅរួច ហើយជាព្រឹត្តិការណ៍ពិតដែលធ្លាប់កើតមាន

បរទេស៖ យើងដឹងហើយថា ពីមួយប្រទេសទៅមួយប្រទេស ឬពីមួយតំបន់ទៅមួយតំបន់ទៀត អាចនឹងស្ថិតនៅក្នុងល្វែងម៉ោងផ្សេងៗគ្នា ហើយនេះគឺកត្តានាំឲ្យមានពេលវេលាដើរមុនឬក្រោយគ្នា អាស្រ័យលើទីកន្លែង។ ការធ្វើដំណើរឆ្លងពេលវេលាទៅកាន់អតីត គឺជារឿងមួយគួរឲ្យចាប់អារម្មណ៍ ហើយមានមនុស្សមិនតិចនោះទេ ដែលចង់ដឹងថា តើវាអាចកើតឡើងបានដោយរបៀបណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាឧទាហរណ៍បញ្ជាក់ ដកស្រង់ចេញពីសារព័ត៌មាន USA TODAY ដែលចេញផ្សាយកាលពីឆ្នាំ២០១៨ អំពីការធ្វើដំណើរតាមយន្តហោះនៅឆ្នាំ២០១៨ ប៉ុន្តែបែរជាចុះចតក្នុងឆ្នាំ២០១៧ទៅវិញ។

យន្តហោះ Hawaiian Airlines
យន្តហោះ Hawaiian Airlines

ជើងហោះហើរយន្តហោះ Hawaiian Airlines Flight 446 បានចាប់ផ្ដើមហោះឡើងពីទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ នៅវេលាម៉ោង ១២:០៥យប់ (ម៉ោងនៅក្នុងតំបន់) នៅថ្ងៃចូលឆ្នាំសកល មុននឹងបានចុះចតក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក វេលាម៉ោង១០:១៥ព្រឹក ថ្ងៃទី៣១ ខែធ្នូ ដែលស្ថិតនៅក្នុងល្វែងម៉ោងដើរក្រោយប្រទេសនូវែលហ្សេឡង់។ ការពិតទៅ ជើងហោះហើរមួយនេះគឺត្រូវចេញដំណើរពីទីក្រុង Auckland នៅវេលាម៉ោង ១១:៥៥យប់ មានន័យថាវាត្រូវបានគេពន្យាររយៈពេល១០នាទី ដែលនាំឲ្យឆ្លងចូលឆ្នាំសកល។ ល្វែងម៉ោងនៅរដ្ឋ Hawaii គឺស្ថិតនៅពីក្រោយប្រទេសនូវែលហ្សេឡង់រយៈពេល២៣ម៉ោង ដែលផ្ដល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ការហោះហើររយៈពេល៩ម៉ោង និងចុះចតនៅម៉ោង១០:១៥ព្រឹក។

បើសិនជាអ្នកធ្វើដំណើរញឹកញាប់តាមរយៈយន្តហោះ វាមិនមែនជារឿងចម្លែកនោះទេ ដែលធ្លាប់ទទួលបានបទពិសោធន៍បែបនេះ ប៉ុន្តែចំពោះអ្នកមិនសូវបានធ្វើដំណើរផ្លូវឆ្ងាយ ប្រាកដជាមិនបានចាប់ភ្លឹកពីចំណុចទាំងនេះទេ និងច្បាស់ជាមានអារម្មណ៍ភ្ញាក់ផ្អើល៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T