ប្រពៃណាស់! នៅចាំប្អូនប្រុសកម្សត់ម្នាក់នេះបានទេ ពេលនេះលោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភជាទឹកប្រាក់ដល់ក្រុមគ្រួសារប្អូនប្រុសនេះ ចំនួន...

//s9.kh1.co/12/12ccfdbf8f73687f5743d8ff31699603137c9756.png
សង្គម

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភជាទឹកប្រាក់ដល់ក្រុមគ្រួសារប្អូនប្រុសកំសត់ កើតជំងឺមហារីកគ្រាប់ឈាមម្នាក់នេះ ជាទឹកប្រាក់រហូតដល់ទៅ១០លានរៀល

សៀមរាប: ប្រិយមិត្ត និងពុកម៉ែ បងប្អូន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ណាស់ពិតជាបានស្គាល់ប្អូនប្រុសម្នាក់ដែលមានជំងឺប្រចាំកាយ និងមានមុខរបរជាបុគ្គលិកដឹកជញ្ចូនអាហារនោះ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ចុះទៅសួរសុខទុក្ខក្រុមគ្រួសារគ្រួសាររបស់ប្អូន ឆេង លីហួរ ដែលរស់នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងបានផ្តល់ជូននូវថវិកាចំនួន ១០លានរៀលដើម្បីជួយសម្រួលការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួយដោះស្រាយការព្យាបាលជំងឺរបស់ប្អូនផងដែរ  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជំទាវ ហ៊ុន ម៉ាណា
លោកជំទាវ ហ៊ុន ម៉ាណា

ស្ថិតក្នុងឱកាសនោះ ប្អូនប្រុស ឆេង លីហួរ និងគ្រួសារមានក្តីរំភើបជាខ្លាំងស្ទើរទប់ទឹកភ្នែកមិនបាននូវទឹកចិត្តដ៏សែនសប្បុរសធម៌របស់លោកជំទាវដែលបានឧបត្ថម្ភខ្លួនចំពេលដែលកំពុងលំបាក ។ សូមជំរាបផងដែរថា គ្រួសារមួយនេះបានមករស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនេះតាំងពី ១៩៩៩មកម្ល៉េះ ។ ហើយប្អូនប្រុស ឆេង លីហួរ មានជំងឺមហារីកគ្រាប់ឈាមនេះតាំងពីអាយុបាន ០១ខួបមកម្ល៉េះ បច្ចុប្បន្នប្អូនមានអាយុ ២០ឆ្នាំហើយ ដោយជំងឺនេះតម្រូវអោយបញ្ចូលឈាមរៀងរាល់៥ ទៅ ៦ខែម្តង អាស្រ័យទៅលើសុខភាពជាក់ស្តែងផ្ទាល់តែម្តង៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ក្រុមគ្រួសារ ប្អូនប្រុស ឆេង លីហួរ
ក្រុមគ្រួសារ ប្អូនប្រុស ឆេង លីហួរ
ក្រុមគ្រួសារ ប្អូនប្រុស ឆេង លីហួរ
ក្រុមគ្រួសារ ប្អូនប្រុស ឆេង លីហួរ
ក្រុមគ្រួសារ ប្អូនប្រុស ឆេង លីហួរ
ក្រុមគ្រួសារ ប្អូនប្រុស ឆេង លីហួរ
លោក ជិន ប៊ុនធឿន
លោក ជិន ប៊ុនធឿន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T