អ្នកគាំទ្រ Liverpool ជាច្រើន​បាន​ប្រតិកម្ម​​តបភ្លាមៗ​ទៅ​លើ​តារាឆ្នើម​ម្នាក់​របស់ Bundesliga បន្ទាប់​ពីរូបគេបាន​ធ្វើ​រឿង​នេះ

//s9.kh1.co/d5/d506c100f3de3097bdc56e01585438f1fa4ff27c.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​អ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool ជាច្រើនបានឆ្លើយតបទៅកាន់ការបង្ហោះតាមបណ្តាញសង្គមពី Ibrahima Konate

អឺរ៉ុប៖ អ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool ជាច្រើនបានឆ្លើយតបទៅកាន់ការបង្ហោះតាមបណ្តាញសង្គមពី Ibrahima Konate។ ខ្សែការពារ RB Leipzig នៅតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Anfield ដោយមានការរំពឹងទុកថានឹងកើនឡើង ដែលរដូវកាលក្នុងស្រុកនៅទូទាំងទ្វីបអឺរ៉ុបបានឈានដល់ទីបញ្ចប់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ibrahima Konate
Ibrahima Konate

កាលពីសប្តាហ៍មុន Konate បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រ Liverpool នៅពេលដែលគាត់ផ្លាស់ប្តូរ Bio Instagram របស់គាត់។ ពេលនេះកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានធ្វើការបង្ហោះសារថ្មីដោយផ្ញើសារថ្លែងអំណរ​គុណដល់អ្នកគាំទ្រដែលបានគាំទ្រនៅរដូវកាលនេះ។

Ibrahima Konate
Ibrahima Konate

យើងមិនបានសំរេចគោលដៅរបស់យើងក្នុងការឈ្នះពានរង្វាន់នៅរដូវកាលនេះទេ ប៉ុន្តែជារួមយើងរំពឹងថា​នឹង​ទទួល​បានពានរង្វាន់នាពេលខាងមុខ។ សូមអរគុណចំពោះការគាំទ្ររបស់អ្នក! អ្នកគាំទ្ររបស់ Liverpool បាន​ឃើញ​រឿងនេះហើយបានឆ្លើយតបភ្លាមៗ ដែលអាចព្យាករណ៍បានអំពីសក្តានុពលផ្លាស់ទៅ Anfield៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T