ផ្អាកនាំហ្វេនសេដ​ ស៊ូលី ផេង ទៅសាកថ្មឲ្យជីវិតឡើងលើភ្នំ អង្គុយផឹកកាហ្វេយ៉ាងរំភើយ

//s9.kh1.co/1b/1bc7665fe2368de7a738f28735ecd83f221078f9.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង Original Song ស៊ូលី ផេង​ បានធ្វើដំណើរកម្សាន្ត នៅលើភ្នំ បន្ទាប់ពីបានដកឃ្លាសម្រាកពីការងារសិល្បៈមួយរយៈពេលខ្លី

ភ្នំពេញ៖ តារាចម្រៀង Original Song ស៊ូលី ផេង​ តែង​តែទទួល​បានការគាំទ្រយ៉ាងពី​សំណាក់ស្រទាប់យុវវ័យ ព្រោះតែ បទរបស់តារាប្រុសរូបនេះសុទ្ធសឹង បង្ហាញ​ពី​រឿងរ៉ាវ​ស្នេហា​ពិតៗ ចាក់ដោតធ្លុះធ្លាយ ក្នុងដួងចិត្តរបស់មហាជនគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាមិនមែនតែបទបែបមនោសញ្ចេតនា អន្លង់អន្លោចបណ្តែតអារម្មណ៍យ៉ាងពីរោះៗនោះទេ សូម្បីតែ Caption របស់តារាចម្រៀងប្រុសរូបនេះ បានបង្ហោះជារឿយៗ ក៏សុទ្ធតែមានន័យ ចាក់ចំបេះដូងរបស់មហាជនចំនួន ដែលបានពិពណ៌នា​ តថភាព​ពិត​នៃ​រឿងរ៉ាវ​ស្នេហា​ ក៏ទទួលការចែករំលែក តៗគ្នាផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ ម្ចាស់បទ «អ្នកជិតដិត» បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើគណនីផេកជាផ្លូវការរបស់លោក ដែលបានធ្វើដំណើរកម្សាន្ត នៅលើភ្នំ បន្ទាប់ពីបានដកឃ្លាសម្រាកពីការងារសិល្បៈមួយរយៈពេលខ្លីដើម្បីសាកថ្មឲ្យជីវិត។

ក្នុងនោះផងដែរ តារាប្រុសរូបនេះ បានអង្គុយផឹកកាហ្វេនាពេលព្រលឹម អមទៅដោយទេសភាពស្រស់ត្រកាល ដែលមើលពីលើភ្នំ ពិតជាគួរឲ្យគយគន់។ ទោះជាយ៉ាងណាការបង្ហោះមួយនេះ មិនមានខ្លឹមសារ ឬក៏ពាក្យពេចនិ៍មកជាមួយក្តី​ រូបលោកក៏បានចូលធ្វើសេចក្តីអធិប្បាយក្រោមការបង្ហោះដូចសព្វរាល់ដង ដែលលើកឡើងថា៖

សន្សំអារម្មណ៍ ស្អំខួរក្បាលខ្លះ ហើយនឹងជួបគ្នាឆាប់ៗ

ស៊ូលី ផេង​   

សូមទស្សនារូបភាពខាងក្រោម៖

ស៊ូលី ផេង​ 
ស៊ូលី ផេង​ 
ស៊ូលី ផេង
ស៊ូលី ផេង
រូបថ្មីរបស់ សូ៊លី ផេង
រូបថ្មីរបស់ សូ៊លី ផេង
រូបថ្មីរបស់ សូ៊លី ផេង
រូបថ្មីរបស់ សូ៊លី ផេង
ស៊ូ លីផេង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T