ធ្វើអញ្ចឹងបានទៀត? ម៉ា ច័ន្ទបញ្ញា ត្រូវសម្គាល់ឃើញប្លែកៗ ក្រោយអតីតសង្សារ ប្រកាសមានសម្ព័ន្ធភាពថ្មី (មានវីដេអូ)

//s9.kh1.co/8f/8fcfd69907338e2c3e075269fa901b653e5cd3ae.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រាន់ឃើញ អតីតប្រកាសសម្ព័ន្ធភាពសោះ ម៉ា ច័ន្ទបញ្ញា ត្រូវគេឃើញ ថាលោក តែងបង្ហាញសំណេរ ហាក់ឌឺដង ខណៈលោកក៏មានអ្នកថ្មី

រាជធានីភ្នំំពេញ ៖ ប្រាកដជាស្គាល់ច្បាស់ហើយ តួប្រុស តួស្រី ក្នុងបទ «២នាក់បានហើយ» ដែលត្រូវបាន មហាជនគាំទ្រជាខ្លាំង ជាពិសេស អ្នកដែលមានស្នេហាតែម្តង​ក្រោយមក អ្នកទាំងពីរ ក៏បានបញ្ចប់ទំនាក់ទំនងនឹងគ្នា ជាមួយគ្នានេះ តួប្រុស តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ក៏ត្រូវបាន អ្នកគាំទ្រដឹងយ៉ាងច្បាស់ថា រូបលោក ពិតជាមិនអាច បំភ្លេចតួស្រីបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយអតីត ប្រកាសក្តែងៗលើបណ្តាញសង្គម ដោយមានសម្ព័នភាព លាក់ទុក៣ឆ្នាំមកហើយ ហើយត្រូវបាន រូបនាងហៅប្តីៗពេញមាត់ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់អារម្មណ៍ជាខ្លាំង។

ផ្ទុយទៅវិញ បើប្រឡេកទៅមើល ម៉ា ច័ន្ទបញ្ញា វិញមហាជនត្រូវសម្គាល់ថា រូបលោក ចាប់ផ្តើមសរសេរសារបង្ហោះ និងផុសរូប ក្នុងន័យបញ្ជិតបញ្ជៀងឲ្យតួស្រី សាជាថ្មីម្តងទៀត ដល់ថ្នាក់ ដាក់ទំនុកចិត្តជាខ្លាំង ថានឹងធ្វើឲ្យបទ «ខ្ញុំមានស្នេហាហើយ» ល្បីជាង ប«២នាក់បានហើយ» ទុកជាការប៉ះប៉ូវឲ្យអ្នកថ្មី ដែលនេះ ធ្វើឲ្យអ្នកគាំទ្រ ហាក់សម្តែងអារម្មណ៍ មិនគាំទ្ររូបលោក ក៏ព្រោះ បទ«២នាក់បានហើយ »នេះមិនមែនជា ចម្រៀងរបស់លោកឡើយ។ តើនេះ ម៉ា ច័ន្ទបញ្ញា ធ្វើឡើងដើម្បីឌឺដងឲ្យ អ្នកចាស់មែនទេ?

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
បទ ខ្ញុំមានស្នេហាហើយ
ម៉ា ច័ន្ទបញ្ញា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T