Apple បញ្ចេញ iOS 14.6 ជាផ្លូវការ ដោយមានមុខងារថ្មីៗមកជាមួយផងដែរ

//s9.kh1.co/84/84dfc70e6ec103cc247f4839b5260a142ed07a51.jpg
បច្ចេកវិទ្យា

 ២៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដល់ពេលដែលអ្នកប្រើប្រាស់ Apple ត្រូវអាប់ឌែតកម្មវីធីប្រើទៀតហើយ

បរទេស៖ Apple បានដាក់ចេញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការ iOS 14.6 ជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកមើលថាមានអ្វីថ្មីខ្លះនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.6 នេះ៖

Podcasts subscriptions សម្រាប់ឆានែល និងកម្មវិធីនីមួយៗ

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14.6 អ្នកប្រើប្រាស់នឹងអាច subscript ទៅឆានែល ឬកម្មវិធីនានា។ តម្លៃសម្រាប់ការ subscript នីមួយៗត្រូវបានកំណត់ដោយម្ចាស់ Podcasts និងគិតតម្លៃប្រចាំខែ។  

ម្ចាស់ Podcasts អាចគិតតម្លៃប្រចាំឆ្នាំផងដែរ ហើយអ្នកស្តាប់ក៏នឹងអាចចូលស្តាប់ Podcast ជាលក្ខណៈ Free Trial និងគំរូខ្លីៗបាន។

Apple Card Family

រូបភាព
រូបភាព

កាតឥណទានរបស់ Apple អាចត្រូវបានចែករំលែកជាមួយមនុស្សរហូតដល់ប្រាំនាក់ រួមទាំងអ្នកដែលមានអាយុចាប់ពី13ឆ្នាំឡើងទៅ នៅក្នុងក្រុម Family Sharing របស់អ្នកប្រើ។ Apple Card Family នៅលើប្រព័ន្ធប្រតិបត្តិការ iOS 14.6 អាចឱ្យអ្នកប្រើតាមដានការចំណាយ និងគ្រប់គ្រងការចំណាយនានា។

AirTag មកជាមួយ Find My improvements

រូបភាព
រូបភាព

AirTag ដែលទើបបង្កើតថ្មី ទទួលបានអត្ថប្រយោជន៍មួយចំនួន ពីប្រព័ន្ធប្រតិបត្តិការ iOS 14.6។ ប្រសិនបើអ្នកប្រើធ្វើឱ្យបាត់វា នោះ Lost mode នឹងផ្តល់នូវជម្រើសបន្ថែមអាសយដ្ឋានអ៊ីមែល ជំនួសឱ្យលេខទូរស័ព្ទ។

កម្មវីធី Shazam ជា Clip App

រូបភាព
រូបភាព

ដំណើរការនៃការកំណត់អត្តសញ្ញាណបទចម្រៀង ដោយប្រើ Shazam គឺនៅដដែល ដោយគ្រាន់តែចូលទៅកាន់ Control Center ហើយចុចលើ icon របស់ Shazam។ ឥឡូវនេះ ជំនួសឱ្យការទទួលបាន notification ដែលបញ្ជូនអ្នកប្រើប្រាស់ទៅគេហទំព័ររបស់បទចម្រៀង អ្នកប្រើប្រាស់នឹងឃើញព័ត៌មានបទចម្រៀងនោះតាមរយៈកម្មវិធី Clip App របស់ Shazam​ តែម្តង។

មុខងារ Apple Music Lossless 

រូបភាព
រូបភាព

Apple Music Lossless ដាក់ដំណើរការនៅខែមិថុនា ប៉ុន្តែដើម្បីស្តាប់តន្ត្រីដោយប្រើ Dolby Atmos, Spatial Audio និង Lossless audio-quality អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ឌែតទៅ iOS 14.6 ទើបបានមុខងារថ្មីទាំងនេះ៕  

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T