សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់! កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃស្អែកនេះ

//s9.kh1.co/7c/7c39c3d41272d5b53769a3b72fe1e29c341f7ec9.jpg
សង្គម

 ២៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាដោយគិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ដែលអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកនេះថា ប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន នៅតាមតំបន់។ ខណៈនៅលើផ្ទៃទឹកសមុទ្រ នឹងអាចភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបញ្ជាក់ថា ដោយសារប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ជាមួយគ្នានោះ ខ្យល់មូសុងនិរតីខ្លាំងក៏បក់លើប្រទេសកម្ពុជាផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ហើយសម្រាប់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រ ដែលអាចមានកម្ពស់១-២.៥ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ដើម្បីទទួលបានព័ត៌មានបន្ថែមថ្មីៗ និងរហ័សសូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T