បន្ទាប់ពីចាញ់ Aston Villa លោក Tuchel កំពុងព្រួយបារម្ភខ្លាំងពីការប្រកួតផ្ដាច់ព្រ័ត្រ UCL ទល់នឹងក្រុម Man City

//s9.kh1.co/21/21ecf7eb8d8061ab300d928777e3df048be21552.jpeg
កីទ្បា

 ២៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីចាញ់ក្រោមដៃ Aston Villa លោក Tuchel កំពុងព្រួយបារម្ភខ្លាំងពីការប្រកួតផ្ដាច់ព្រ័ត្រ UCL ទល់នឹងក្រុម Man City

អឺរ៉ុប៖ លោក Thomas Tuchel បានសារភាពថា គាត់មានការព្រួយបារម្ភចំពោះលទ្ធផលរបស់ Chelsea ដែលនឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅចុងសប្តាហ៍នេះជាមួយក្រុម Manchester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thomas Tuchel
Thomas Tuchel

ការបរាជ័យ ២-១ កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុម Aston Villa មានន័យថាក្រុមតោខៀវ Chelsea និង Porto បានចាញ់ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយ។ ការខាតបង់ទាំងនោះរួមមានការត្រូវក្រុម Leicester វាយបកក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ។ លោក Tuchel ប្រធានក្រុមតោខៀវបាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទថា ត្រូវហើយវាពាក់ព័ន្ធនឹងខ្ញុំ ពីព្រោះវាតែងតែធ្វើឱ្យខ្ញុំព្រួយបារម្ភ នៅពេលយើងចាញ់។

Chelsea Vs Aston Villa
Chelsea Vs Aston Villa

លោកបានពន្យល់ថា វាមិនងាយស្រួលទេក្នុងការក្តាប់ការខាតបង់ទាំងនេះ ដើម្បីវិភាគវាពីព្រោះទិន្នន័យនិងស្ថិតិដែលយើងផលិតនិងការទម្រង់លេងដែលយើងធ្វើ មិនបានបង្ហាញថាវាជាហេតុផលចាញ់នោះទេ។ ប៉ុន្តែវានៅតែជាការពិតដែលយើងបានចាញ់។ ដូច្នេះយើងមានការព្រួយបារម្ភព្រោះវាជាអារម្មណ៍អាក្រក់បំផុតក្នុងការចាញ់។ វាជារឿងដែលគួរអោយសោកស្តាយណាស់ដែលយើងមិនមានសំណាងក្នុងសប្តាហ៍ចុងក្រោយនេះ។ ខ្ញុំមិនចង់សង្កត់ធ្ងន់ខ្លាំងពេកទេ ព្រោះវាហាក់ដូចជាយើងនិយាយច្រើនដងហើយ៕

Thomas Tuchel
Thomas Tuchel
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T