កាន់តែរំភើបអស្ចារ្យ! Samsung Galaxy S21 5G ស៊េរី នាំមហារង្វាន់ពេញផ្ទៃប្រទេស

//s9.kh1.co/84/84ddb987ef20925400317cf2b939931a175fd07a.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! កាន់តែរំភើប និងកាន់តែជក់ចិត្តសម្រាប់សប្តាហ៍ទី ២ នេះ ជាមួយមហារង្វាន់ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យកក្រើកឆាកតន្ត្រី A1 Twist Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី១ និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី២ ហើយមហារង្វាន់ធំគឺ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី ២០២១ ត្រូវបានទៅឈ្មោះ Leu Chan Kunvath មកពីរាជធានីក្រុង ភ្នំពេញ ហើយសម្រាប់រង្វាន់អស្ចារ្យទី២ គឺ ម៉ូតូ Honda Zoomer X ត្រូវបានទៅលើឈ្មោះ សោ សុគន្ឋ មកពីខេត្ត បាត់ដំបង ។

ភ្នំពេញ៖ រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! កាន់តែរំភើប និងកាន់តែជក់ចិត្តសម្រាប់សប្តាហ៍ទី ២ នេះ ជាមួយមហារង្វាន់ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យកក្រើកឆាកតន្ត្រី A1 Twist Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី១ និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី២ ហើយមហារង្វាន់ធំគឺ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី ២០២១ ត្រូវបានទៅឈ្មោះ Leu Chan Kunvath មកពីរាជធានីក្រុង ភ្នំពេញ ហើយសម្រាប់រង្វាន់អស្ចារ្យទី២ គឺ ម៉ូតូ Honda Zoomer X ត្រូវបានទៅលើឈ្មោះ សោ សុគន្ឋ មកពីខេត្ត បាត់ដំបង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវីធីចាប់រង្វាន់
កម្មវីធីចាប់រង្វាន់

លោក ពេញ រិទ្ធី ជាអតិថិជនមហាសំណាងដែលឈ្នះរង្វាន់ធំ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី ២០២១ ក្នុងសប្តាហ៍ទី១ នៅរាជធានីភ្នំពេញបាននិយាយថា៖

« ខ្ញុំស្ទើរតែមិនជឿនៅពេលដែលខាងក្រុមហ៊ុនខលប្រាប់ខ្ញុំ ថាខ្ញុំបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនសាមសុង អារម្មណ៍ពេលនោះរំភើបមែនទែន ព្រោះជាលើកទីមួយហើយដែលខ្ញុំឈ្នះរង្វាន់ដូចនេះ ហើយជារង្វាន់ធំទៀត។ សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរកពាក្យអ្វីមកនិយាយបាន។ បាទ រង្វាន់ពិត ឈ្នះពិត...! »

សម្តីលោក ពេញ រិទ្ធី 
អ្នកឈ្នះរង្វាន់
អ្នកឈ្នះរង្វាន់

ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញ មកពីខេត្តបាត់ដំបងក៏បានសម្តែងការសប្បាយរីករាយដែរថា៖

« សប្បាយចិត្ត សប្បាយចិត្តខ្លាំងហ្មង គ្រាន់តែគេប្រកាសឈ្មោះដឹងថាឈ្នះរង្វាន់ ខ្ញុំលោតកញ្ឆែងផ្អើលគេផ្អើលឯងពេញផ្ទះ ព្រោះខ្មុំមិនធ្លាប់ត្រូវរង្វាន់ពីមុនមកទេ។ ហេតុនេះ ខ្ញុំសម្រេចចិត្តបើកឡានមកយករង្វាន់ដោយផ្ទាល់ដៃ ទោះជាខ្ញុំកំពុងរវល់ក៏ដោយ។ ខ្ញុំសូមអរគុណមែនទែន ដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីមហាសំណាងនេះឡើង។ »

សម្តីលោក សោ សុគន្ឋ
អ្នកឈ្នះរង្វាន់
អ្នកឈ្នះរង្វាន់

នៅក្នុងឱកាសចាប់ឆ្នោតផ្សងសំណាង និងប្រគល់មហារង្វាន់ជូនដល់អតិថិជន លោក ចែម សារឿន ហៅនាយគ្រឿនដែលជាតារាតំណាងផលិតផល សាមសុង បានមានប្រសាសន៍ថា៖

« គាត់ពិតជារំភើបរីករាយណាស់ដែលក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធីឈ្នះៗ សប្បាយៗនេះឡើងដើម្បីផ្តល់ឱកាសដល់បងប្អូនខ្មែរយីងនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវផលិតផលទូរស័ព្ទល្ អដែលមានការទទួលពានរង្វាន់ជាកំពូលទូរស័ព្ទប្រចាំឆ្នាំពីស្ថាប័នជាច្រើនយកទៅប្រើប្រាស់ ហើយទទួលបាននូវរង្វាន់ពិសេសៗជាច្រើនទៀត។ »

សម្តីលោក ចែម សារឿន 
កម្មវីធីចាប់រង្វាន់ 
កម្មវីធីចាប់រង្វាន់ 

សូមរំឮកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី២ របស់កម្មវិធី «ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G» ក្នុងចំណោមឱកាសចំនួន ៤ ដង រៀងរាល់ថ្ងៃអាទិត្យ នៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់។ ហើយនេះជាសប្តាហ៍ទី២ នៃការចាប់រង្វាន់ ដ៏រំជួលចិត្តនេះ។ យើងនៅសល់តែ ២ លើក ទៀតទេ ដូច្នោះអតិថិជនទាំងអស់នៅតែអាចមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ពី សាមសុង ដែលមានដូចជា៖ ម៉ូតូ Honda ADVម៉ូតូ Honda Zoomer X , ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7 

ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G 
ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G 

* ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W) , ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។

* ខាងក្រោមនេះ គឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី «ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី» ក្នុងសប្តាហ៍ទី២ ៖

No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES

https://s9.kh1.co/__image/w=650,h=552,q=100/3e/3eafffc6a23546ff1881a7addfcbd6284d655749.jpg
អ្នកឈ្នះរង្វាន់
អ្នកឈ្នះរង្វាន់

ប្រញាប់ឡើងណា៎ អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន។ សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy S21 5G ស៊េរី សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក។ សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!

បញ្ជាក់៖ ការចាប់រង្វាន់លើកទី ៣ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ២០២១។

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T