ល្មមទេប៉ុណ្ណេះ? មិនគួរឲ្យជឿថា សមត្ថភាពដើររបស់ Miss Queen កម្ពុជា ស្វាហាប់ដល់ថ្នាក់នេះសោះ(មានវីដេអូ)

//s9.kh1.co/0d/0d0a0518a3f38826ae56fdacdde17666525ac995.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឃើញហើយ ញាក់សាច់ មិនត្រឹមតែមានរាងតូចច្រឡឹង ចង្កេះអង្ក្រងគួរឲ្យបេតីទេ តែ Miss Queen កម្ពុជារូបនេះ សមត្ថភាពដើរសាហាវ

រាជធានីភ្នំពេញ ៖ ការប្រកួតសម្រស់ របស់បវរកញ្ញានានា គឺមានច្រើន ការប្រកួតខុសៗគ្នា ដូចជា Miss Universe, Miss Grand International, Miss Charm, Miss Queen និងការប្រកួតខុសៗគ្នា ជាច្រើនទៀត តែអ្វីដែលចម្លែក ក្នុងការប្រកួតនោះគឺ Miss Queen ជាការប្រកួតសម្រស់ របស់បវរកញ្ញា ដែលផ្លាស់ប្តូរភេទរួចហើយ ដែលក្នុងឆ្នាំនេះ កម្ពុជាក៏បានជ្រើសរើសបាន Miss Queen Cambodia 2020 រួចហើយដែរ ដោយជ័យលាភី បានទៅ កញ្ញា សៃហ្វុង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កញ្ញា សៃហ្វុង មើលទៅ ហាក់បីដូចជា កំពុងត្រៀមខ្លួន និងការប្រកួតនេះខ្លាំងណាស់ ដោយនេះនឹង ធ្វើឡើងក្នុងប្រទេសថៃ ពេលឆាប់ៗនេះ ដោយមានបេក្ខនារីចូលរួមចំនួន ២៦ប្រទេសផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា មិនត្រឹមតែមាន សម្រស់ស្រស់ស្អាត រាងតូចច្រឡឹង ចង្កេះអង្ក្រងទេ តែសមត្ថភាពរបស់ បវរកញ្ញារូបនេះ ក៏ញាក់សាច់ដែរ មិនថា ជាសមត្ថភាពខាងភាសា ឫសមត្ថភាពដើរម៉ូតនោះឡើយ ដែលថ្មីៗនេះ វីដេអូនៃការហាត់សមដើរ របស់បវរកញ្ញា រូបនេះ ត្រូវបានចែកចាយលើបណ្តាញសង្គម ដែលទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
សៃហ្វុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T