ដំណឹងល្អ! ក្រសួងការងារ ចេញសេចក្តីសម្រេចបែបនេះ សម្រាប់កម្មករនិយោជិក ដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩

//s9.kh1.co/23/238b09ea25b38bb10b09a489f819e9d189ef1a0c.jpg
សង្គម

 ២៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដំណឹងល្អ! ក្រសួងការងារ ចេញសេចក្តីសម្រេចបែបនេះ សម្រាប់កម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះឱ្យដឹងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រសួងបានសង្កត់ធ្ងន់ថា  ក្នុងករណី ម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួងតាមរយៈទូរស័ព្ទលេខ៖ 087 525 656 និង 011 848 486  តាមប្រព័ន្ធតេលេក្រាមរបស់ក្រសួង។

ដោយក្រសួងបន្ថែមថា ការរារាងបុគ្គលណាម្នាក់មិនឱ្យទៅចាក់វ៉ាកសាំងកូវីដ១៩ គឺល្មើសនឹងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ និង ជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ១៩។

សូមអានពិស្តារនូវសេចក្តីជូនដំណឹងខាងក្រោមនេះ៖

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T