រឿងពិតដែលនៅពីក្រោយ រឿងនិទាន El Dorado ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង ទីក្រុងមាស នឹងត្រូវបានទំលាយ នៅក្នុងពិពណ៌តាំងបង្ហាញ របស់សិល្បៈបុរាណ ក្នុងសារមន្ទីរជាតិរបស់ប្រទេសអង់គ្លេស ទីក្រុងឡុង។

ការដាក់តាំងពិពណ៌ដ៏ធំនេះរួមមាន មួកការពារធ្វើពីមាស និងឧបករណ៍ផ្សេងៗជាច្រើនទៀត ដែលធ្វើឡើងពីមាស សម័យបុរាណ។ យើងតែងតែយល់ខុសថាទីក្រុង El Dorado គឺជាទីក្រុងមាស ក៏ប៉ុន្តែការពិតទៅវាមានទីតាំង នៅកន្លែងបឹងមួយ ជិតទីក្រុង Bogota នៃប្រទេស Colombia នាពេលបច្ចុប្បន្ន ដែលមានពួកកុលសម្ពន្ធមួយចេញច្បាប់ថា យកមាសកិនទៅជាម្សៅ មុនពេលបោះចូលទឹក។

អ្នកគ្រប់គ្រងសារមន្ទីរជាតិរបស់អង់គ្លេស មានប្រសាសន៍ថា ជនជាតិ Colombia កាលពីបុរាណ ពិតជាមានភាពខុសប្លែក យ៉ាងខ្លាំងបើប្រៀបផ្ទឹមទៅនឹង ប្រទេសសម័យបុរាណដ៏ទៃទៀត ជាពិសេសគឺប្រពៃណីទំនៀមទំលាប់ ដ៏ចម្លែករបស់ពួកគេ។ នៅក្នុងពិធីតាំងពិពណ៌នេះដែល ខាងសារមន្ទីរក៍បានរៀបចំនូវ ការដាក់បង្ហាញពីទំនៀបទំលាប់ ពីសម័យបុរាណរបស់ ជនជាតិ Colombia ជូនដល់ភ្ញៀវកេត្តិយសទាំងអស់ ដែលបានចូលរួមទស្សនា។ កម្មវិធីតាំងពិពណ៌នេះមានឈ្មោះថា “Power and Gold in Ancient Colombia” ដែលបានចាប់ផ្ដើមដាក់បង្ហាញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? តើប្រិយមិត្តធ្លាប់បានទស្សនារឿង El Dorado ដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]