ចង់លេងនៅ Euro ណាស់! កីឡាកររូបនេះកំពុងបារម្ភខ្លាចលោក Southgate មិនកោះហៅចូលជម្រើសជាតិអង់គ្លេស

//s9.kh1.co/61/619b99742ff569c9d1a072e2d2e1beac4cceeba3.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Henderson ខ្វល់ខ្វាយខ្លាចមិនបានចូលលេងនៅ Euro

អង់គ្លេស៖ ប្រធានក្រុមហង្សក្រហម Liverpool គឺខ្សែបម្រើ Jordan Henderson បានប្រាប់មិត្តជិតដិតម្នាក់ថាគេកំពុងខ្វល់ខ្វាយខ្លាច លោកគ្រូបង្វឹក Gareth Southgate មិនកោះហៅឲ្យចូលលេងនៅជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro 2020 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jordan Henderson 
ខ្សែបម្រើ Jordan Henderson 

Henderson បានរងរបួសក្នុងជំនួបជាមួយ Everton តាំងពីខែកុម្ភៈហើយគេក៏ត្រូវខកខានមិនបានបង្ហាញមុខលើទីលានតាំងពីពេលនោះមក និងទើបតែត្រឡប់មកហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃសៅរ៍ប៉ុន្តែទោះរបួសជាសះស្បើយហើយក៏ដោយក៏គេនៅតែបារម្ភថាលោកគ្រូមិនជឿជាក់លើកាយសម្បទារបស់គេ។

ខ្សែបម្រើ Jordan Henderson នៅជម្រើសជាតិអង់គ្លេស
ខ្សែបម្រើ Jordan Henderson នៅជម្រើសជាតិអង់គ្លេស

ខណៈនោះដែរ លោកគ្រូបង្វឹក Gareth Southgate នឹងប្រកាសពីបញ្ជីឈ្មោះកីឡាករទាំង២៦រូបដែលបានចូលលេងនៅ Euro ជាផ្លូវការនាថ្ងៃអង្គារនេះហើយ។

លោកគ្រូបង្វឹក Gareth Southgate និងខ្សែបម្រើ Jordan Henderson
លោកគ្រូបង្វឹក Gareth Southgate និងខ្សែបម្រើ Jordan Henderson

យ៉ាងណាមិញ លោកគ្រូបង្វឹក Jurgen Klopp នៃក្លិប Liverpool បាននិយាយថា Henderson គួរត្រូវ Southgate កោះហៅ ស្របពេលការប្រកួតចាប់ផ្ដើមឡើងនៅថ្ងៃទី១៣ ខែមិថុនានេះ ដោយក្រុមជម្រើសជាតិអង់គ្លេសត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិ អូទ្រីស និង រ៉ូម៉ាននី មុននឹងបន្តទៅជួបនឹងក្រូអាត។

ខ្សែបម្រើ Jordan Henderson នៅជម្រើសជាតិអង់គ្លេស
ខ្សែបម្រើ Jordan Henderson នៅជម្រើសជាតិអង់គ្លេស

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Jordan Henderson ចាប់ផ្ដើមលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសនៅឆ្នាំ២០០៩ ដោយលេងក្នុងឈុតយុវជនក្រោម១៩ឆ្នាំរបស់ក្លិបហើយនៅឆ្នាំបន្ទាប់ គេក៏ត្រូវកោះហៅឲ្យចូលជម្រើសជាតិអង់គ្លេសឈុតធំតែម្ដង៕

ខ្សែបម្រើ Jordan Henderson នៅជម្រើសជាតិអង់គ្លេស
ខ្សែបម្រើ Jordan Henderson នៅជម្រើសជាតិអង់គ្លេស

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T