ទោះគ្រួសារ កំពុងមានបញ្ហាក្តី តែទិដ្ឋភាព ការរៀបចំមង្គលការ ប្អូនប្រុស ឌួង ឆាយ មើលទៅមានក្តីសុខណាស់

//s9.kh1.co/d4/d489da9d42f1ef1dad59165847b2f564f94081ee.jpg
សង្គម

 ២៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើទោះបី គ្រួសារកំពុងមានបញ្ហាក៏ដោយ តែពេលនេះ ប្អូនប្រុស លោក ឌួង ឆាយ បានចូលរោងការ ដែលរៀបចំឡើង ជាលក្ខណៈគ្រួសារ

រាជធានីភ្នំពេញ ៖ មហាជនពិតជា ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ប្អូនប្រុស របស់លោក ឌួង ឆាយ បានបង្ហោះរូបភាព រៀបមង្គលការ ដោយក្នុងនោះ ពិធីត្រូវបានបញ្ជាក់ថា រៀបចំជា លក្ខណៈគ្រួសារ តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី គ្រួសារកំពុងមានបញ្ហាយ៉ាងណាក្តី តែប្រសិនបើមើលទៅ អ្នកផ្ទះទាំងសងខាង ពិតជា រីករាយខ្លាំងណាស់នៅ ថ្ងៃមង្គលនេះ ដោយត្រូវបានរៀបចំឡើងក្នុង ស្ថានភាពរីករាលដាលនៃជំងឺកូវីដ ដូច្នេះ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នានោះ ពិធីត្រូវបាន រៀបចំមិនធំដំអ្វីឡើយ ចូលរួមជាលក្ខណៈគ្រួសារ ដោយក្នុងនោះ គេឃើញ កូនកំលោះ ត្រូវជាប្អូនប្រុសបង្កើត លោក ឌួង ឆាយ និងកូនក្រមុំ ស្លៀកពាក់ប្រពៃណីធម្មតា តែពិតជា បង្ហាញភាពសាមសមនឹងគ្នាជាខ្លាំង ជាមួយគ្នានេះ តាមរយៈ ការប្រាប់ឲ្យដឹងពីកូនក្រមុំនោះ អ្នកទាំងពីរបាន សម្រេចចិត្តរៀបការនឹងគ្នា ក្រោយសេពគប់គ្នា អស់ពេល៩ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ពិធីតូចមែន តែមើលទៅទិដ្ឋភាព ក្នុងរោងជ័យ ហាក់ពោរពេញ ដោយសេចក្តីសុខ មនុស្សម្នាម្នាក់ៗ ញញឹម មិនបិទមាត់តែម្តង ជាពិសេស គ្រួសារខាងកូនកំលោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T