តារាសម្តែងស្រី ម៉ិច ម៉ារីកា រកឃើញឆ្លងកូវីដ១៩៖ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ

//s9.kh1.co/d8/d89575bd32c09e4d510e557003f303d206cf2030.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងស្រី ម៉ិច ម៉ារីកា រកឃើញឆ្លងកូវីដ១៩៖ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់តារាសម្តែងស្រី ម៉ិច ម៉ារីកា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រកាសថា រូបនាង បានធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្តែងស្រីរូបនេះ បានសរសេរបង្ហោះគណនីហ្វេសប៊ុករបស់នាងដូច្នេះថា៖

ក្ដុកក្ដួលនិយាយ​មិន​ចេញ នាង​ខ្ញុំ​សឹងតែ​ទទួលយក​មិន​ទាន់​បាន ទើប​ខ្ញុំ​តាំងចិត្ត​ក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ឃើញ​ថា ខ្លួនឯងវិជ្ជមាន COVID-19 ដោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ។ ក្ដុកក្ដួលនិយាយ​មិន​ចេញ នាង​ខ្ញុំ​សឹងតែ​ទទួលយក​មិន​ទាន់​បាន ទើប​ខ្ញុំ​តាំងចិត្ត​ក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ឃើញ​ថា ខ្លួនឯងវិជ្ជមាន COVID-19 ដោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ។

ម៉ិច ម៉ារីកា

កញ្ញា ម៉ិច ម៉ារីកា បានបន្ថែមទៀតថា៖ គ្រាន់តែដឹងថា គាត់​មាន (វិជ្ជមានកូវីដ-១៩) ​ភ្លាម នាង​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ភា្ល​ម ឃើញ​ថានាង​ខ្ញុំ​មាន​ផ្ទុក​វិជ្ជមានCOVID-19 មើលងាយ​មិន​បាន​ទេបងប្អូន​ ចូរ​ប្រុង​ប្រយ័ត្នការពារ​ឱ្យ​បាន​តឹង​រឹងទាំងអស់គ្នាកុំឱ្យ​មានការ​សោកស្តាយ​ដូច​នាង​ខ្ញុំ។

ទន្ទឹមនឹងនោះដែរ តារាសម្តែងស្រីរូបនេះ បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្ន ជៀសវាងមានការសោកស្តាយដូចរូបនាងដែរ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កញ្ញា ម៉ិច ម៉ារីកា កំពុងតែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលដឺព្រេមៀសែនសុខ (ជិតផ្សារអ៊ីអន២) បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩៕

ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
ម៉ិច មារីកា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T