Ronaldo ក្លាយជាកីឡាករទី១ ដែលបញ្ចប់រដូវកាលដោយរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅលីគធំៗទាំង ៣ របស់ពិភពលោក

//s9.kh1.co/2e/2ee1cf25aa0fea9750a6adf880902b5bfba77e47.jpeg
កីទ្បា

 ២៤-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​Ronaldo ក្លាយជាកីឡាករទី១ ដែលបញ្ចប់រដូវកាលដោយរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅលីគធំៗទាំង ៣ របស់ពិភពលោក

អឺរ៉ុប៖ តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus បានជាប់ឈ្មោះក្នុង Capocannoniere ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A រដូវកាលនេះដោយបញ្ចប់ដោយរកបាន ២៩ គ្រាប់ក្នុងលីគល្អបំផុត ទោះបីមិនបានបង្ហាញខ្លួនក្នុងក្រុមរបស់ខ្លួនសម្រាប់ជ័យជម្នះលើក្រុម Bologna នៅថ្ងៃចុងក្រោយនៃយុទ្ធនាការក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo 
Cristiano Ronaldo 

ក្នុងការទទួលបានការអបអរសាទរ Ronaldo ក្លាយជាកីឡាករដំបូងដែលបានបញ្ចប់រដូវកាលក្នុងនាមជាអ្នករកគ្រាប់បាល់នាំមុខគេនៅ Premier League, La Liga និង Serie A ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះរកគ្រាប់បាល់បាន ៨១ គ្រាប់ក្នុងរយៈពេល ៣ រដូវកាលជាមួយក្រុម Juventus ។

Cristiano Ronaldo 
Cristiano Ronaldo 

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះធ្លាប់បានឈ្នះពានរង្វាន់ស្បែកជើងមាសរបស់ក្របខ័ណ្ឌ Premier League ជាមួយក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ ២០០៧-០៨ មុនពេលឈ្នះរង្វាន់ Pichichi ក្នុង ៣ រដូវកាលដាច់ដោយឡែកពីគ្នាជាមួយក្រុម Real Madrid ៕

Cristiano Ronaldo 
Cristiano Ronaldo 
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T