ខ្សែប្រយុទ្ធឆ្នើមបំផុតរបស់ក្រុម Man City បានពោលពាក្យប៉ុន្មានឃ្លាចុងក្រោយ មុនពេលបញ្ចប់អាជីពក្នុងលីគកំពូលអង់គ្លេស

//s9.kh1.co/49/493514e0631ed4f552196d258ca13d49c21f5fc6.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ខ្សែប្រយុទ្ធឆ្នើមបំផុតរបស់ក្រុម Man City បានពោលពាក្យប៉ុន្មានឃ្លាចុងក្រោយ មុនពេលបញ្ចប់អាជីពក្នុងលីគកំពូលអង់គ្លេស

អឹរ៉ុប៖ កីឡាករ Aguero វ័យ ៣២ ឆ្នាំបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកចុងក្រោយក្នុងបាល់ទាត់អង់គ្លេសនៅពេលដែលក្រុមជើងឯកបានបញ្ចប់យុទ្ធនាការឈ្នះពានរង្វាន់របស់ខ្លួនតាមរយៈការបំបាក់ក្រុម Everton ៥-០ កាលពីថ្ងៃអាទិត្យ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergio Aguero 
Sergio Aguero 

នៅពេលសួរថាតើ Aguero អាចលេងជាមួយតោខៀវបានឬអត់? លោក Guardiola បាននិយាយថា៖ “ពិតណាស់យើងមានកីឡាករបម្រុង ៥ នាក់។ គាត់មានអារម្មណ៍ពិសេស គាត់មានអ្វីមួយពិសេស។ ពិតណាស់គាត់នឹងត្រៀមខ្លួនរួចរាល់ ប្រសិនបើយើងត្រូវការគាត់ជួយយើងឈ្នះពានរង្វាន់ Champions League ។

Sergio Aguero 
Sergio Aguero 

យ៉ាងណាមិញ Aguero បាននិយាយថា៖

មុនពេលការប្រកួតខ្ញុំមានអារម្មណ៍ចម្លែក ដូច្នេះវាមិនមែនជាអារម្មណ៍ល្អទេ។ ខ្ញុំចូលចិត្តគិតអំពីពេលវេលាល្អៗ។ ខ្ញុំជាខ្សែប្រយុទ្ធ គោលដៅរបស់ខ្ញុំគឺរកគ្រាប់បាល់ ដូច្នេះខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះវាជាការប្រកួតចុងក្រោយរបស់ខ្ញុំ ហើយការរកបាន ២ គ្រាប់ពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ ពេលខ្ញុំមកដល់ទីនេះ ពានរង្វាន់ដំបូងសំរាប់ខ្ញុំគឺសំខាន់បំផុតសំរាប់ក្លឹបនិងសំរាប់ខ្ញុំ។ បន្ទាប់មក Man City បានចាប់ផ្តើមឈ្នះពានរង្វាន់ជាច្រើនទៀត ដូច្នេះខ្ញុំពិតជារីករាយណាស់ព្រោះវាមិនងាយស្រួលទេដែលបានចូលលេង ១០ ឆ្នាំនៅក្លិបមួយ សម្រាប់ខ្ញុំវាជាកិត្តិយសមួយ។

កីឡាករ Aguero 
Sergio Aguero 
Sergio Aguero 

កីឡាករ Aguero បញ្ចប់អាជីពបាល់ទាត់នៅ Premier League ជាប់លេខ៤ ក្នុងបញ្ជីពិន្ទុគ្រប់ពេលនៃការប្រកួតប្រជែងនេះ ដែលនៅពីក្រោយម Alan Shearer (២៦០), Wayne Rooney (២០៨) និង Andy Cole (១៨៧) ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T