គួរឲ្យសរសើរ! ក្រោយភ្លៀងមួយមេធំ ទឹកប្រឡាយស្ទឹងមានជ័យ គ្មានសំរាមអណ្តែតទាល់តែសោះ

//s9.kh1.co/45/45f9b4b50b44a3ca790c1c14ed5a1a6341c4f3b6.jpg
សង្គម

 ២៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ភ្ញាក់ព្រើត ស្ទើរមិនគួរឲ្យជឿ ក្រោយធ្លាក់ភ្លៀងមួយមេធំ ក្នុងរាជធានីភ្នំពេញ ទឹកប្រឡាយស្ទឹងមានជ័យ គ្មានសំរាមអណ្តែត ទាល់តែសោះ

រាជធានីភ្នំពេញ ៖ មិនសរសើរមិនបាន ធ្លាប់តែមានសំរាមអណ្តែត ស្ទើររាល់ថ្ងៃ តែមួយរយៈក្រោយមក បន្ទាប់ពី មានណែនាំ ពន្យល់ដល់ ប្រជាជនក្នុងតំបន់នោះរួចមក ពេលនេះ លទ្ធផលផ្តល់ឲ្យហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ កាលពីព្រឹកមិញនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានភ្លៀងធ្លាក់មួយមេធំ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រលាយស្ទឹងមានជ័យ ដែលធ្លាប់តែ មានសំរាមអណ្តែតឥតដាច់ ជាពិសេស ក្រោយមេឃភ្លៀងបែបនេះ តែគួរឲ្យភ្ញាក់ផ្អើល ខ្លាំងណាស់ នាព្រឹកនេះ គេសម្គាល់ឃើញថា គ្មានសំរាមអណ្តែតទាល់តែសោះ មើលទៅស្រលះភ្នែកតែម្តង ដែលនេះ បង្ហាញពី ការយល់ដឹងដ៏ប្រសើររបស់ប្រជាជន រស់នៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថា នេះបើយោងតាម អាជ្ញាធរ​សង្កាត់​ស្ទឺងមានជ័យ១ ដោយប្រាប់ឲ្យដឹងថា យប់មិញ​ភ្លៀងមួយមេធំ ទឹកប្រឡាយស្ទឹងមានជ័យមានការឡើងខ្លាំង អ្វីដែលចាប់អារម្មណ៍នោះ នៅលើផ្ទៃទឹកប្រឡាយគឺគ្មានសំរាម​នោះទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ កម្ពុជាថ្មី

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T