ជូនដំណឹង! រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំង នៅខណ្ឌទាំងនេះ

//s9.kh1.co/42/42a51df47fb27f1a59b4f8acbd2e885baf3a61e8.jpg
សង្គម

 ២៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជូនដំណឹង! រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំង នៅខណ្ឌទាំងនេះ

រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាល បានធ្វើការបង្ហាញនូវទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ដោយត្រូវអនុវត្តឱ្យបានលឿន និង​ឆាប់រហ័យ ទៅតាមការដឹកនាំ និង ដាក់ចេញនូវ យុទ្ធការជាតិចាក់វ៉ាក់សាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ​ បានបង្ហាញនូវទីតាំងចំនួន២០ សង្កាត់ចំនួន២១ នៅខណ្ឌចំនួន៣៖ ខណ្ឌចំការមន ខណ្ឌ៧មករា និង ខណ្ឌច្បារអំពៅ។

ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកការចាក់វ៉ាក់សាំង មេត្តារក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ដោយពុំមានការប្រកៀកស្មា ឬ ប៉ះពាល់គ្នា ជាពិសេស អនុវត្តនូវវិធានការសុខាភិបាល និង​ វិធាន ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖

សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T