ហានិភ័យ! រដ្ឋបាលក្រុងប៉ោយប៉ែតប្រកាស អំពាវនាវស្វែងរកបុរសម្នាក់នេះ ក្រោយរត់គេចចេញពីមណ្ឌល ចត្តាឡឺស័ក

//s9.kh1.co/b2/b2448ea8e133de5b84443542a1355f6af74c3db9.jpg
សង្គម

 ២៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាន់ រដ្ឋបាលក្រុងប៉ោយប៉ែតប្រកាស អំពាវនាវស្វែងរកបុរសម្នាក់នេះ ក្រោយរត់គេចចេញពីមណ្ឌលចត្តាឡឺស័ក នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមសារជូនដំណឹងមួយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលក្រុងប៉ោយប៉ែត សូមជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា កាលពីថ្ងៃម្សិលមិញនេះ ពោលគឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ បុគ្គលឈ្មោះ ឃុន ផានណា មានទីលំនៅនៅក្រុងប៉ោយប៉ែត (ម្តុំផ្សាររ៉ា) បានរត់ចេញពីកន្លែងចត្តាឡីស័ក នៅវិទ្យាល័យមង្គលបូរី ដោយប្រសិនបើបងប្អូនណាបានស្គាល់ សូមជួយផ្តល់ដំណឹងមកអាជ្ញាធរក្រុង សង្កាត់ ឬតាមរយៈទូរស័ព្ទលេខ 095500003 , 0969477778 ផង ៕ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក
អ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក

សូមរំលឹកផងដែលថា ផ្អែកតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងជំពួកទី៣ មាត្រា៧ បានកំណត់ចែងចំពោះអ្នកគេចវេសធ្វើចត្តាឡីស័ក និងរត់ចេញពីមណ្ឌលចត្តាឡីស័ក នឹងត្រូវជាប់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ និងពិន័យពី ២លាន ទៅ១០លាន រៀល ខណៈបើរត់ចេញពីចត្តាឡីស័ក ហើយចម្លងជំងឺទៅអ្នកផ្សេង  នឹងត្រូវពិន័យពី២ទៅ៥ឆ្នាំ  ពិន័យជាប្រាក់ពី  ៥លានទៅ២០លានរៀល តាមច្បាប់កំណត់ជាធរមាន៕

ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T