ដំណឹងល្អ! ទីបំផុតអ្នកជំងឺកូវីដចំនួន២១៨នាក់ នៅខេត្តព្រះសីហនុត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ

//s9.kh1.co/0b/0b9e68bd70186a8379fc83e02270951d2c36aec1.jpg
សង្គម

 ២៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ជាច្រើន អ្នកជំងឺកូវីដចំនួន២១៨នាក់ នៅខេត្តព្រះសីហនុត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ ក្រោយទទួលការព្យាបាលជាសះស្បើយ

ខេត្តព្រះសីហនុ: កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំជូនដំណើរ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២១៨ នាក់  ចេញពីកន្លែងសម្រាកព្យាបាល ដោយអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយពីទទួលបានការជាសះស្បើយពីជំងឺកូវីដ១៩ រួចមក និងបានផ្តាំផ្ញើឲ្យបងប្អូនដែលទទួលបានការជាសះស្បើយទាំងនោះ ពេលត្រលប់ទៅកាន់លំនៅដ្ឋានវិញ ត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាព និងត្រូវចត្តាឡីស័កនៅផ្ទះដើម្បីឲ្យប្រាកដថាខ្លួនទទួលបានការជាសះស្បើយ១០០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជាសះស្បើយទាំង២១៨នាក់
អ្នកជាសះស្បើយទាំង២១៨នាក់

សូមរំលឹកផងដែលថា យោងតាមរបាយការណ៍ស្ថិតិប្រចាំថ្ងៃនៃជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមានដល់ទៅ ២៥២០៥ករណី ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៧៧០១នាក់៕

ទិន្នន័យប្រចាំថ្ងៃស្តីពីស្ថានភាពកូវីដ១៩
ទិន្នន័យប្រចាំថ្ងៃស្តីពីស្ថានភាពកូវីដ១៩

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

អ្នកជាសះស្បើយទាំង២១៨នាក់
អ្នកជាសះស្បើយទាំង២១៨នាក់
អ្នកជាសះស្បើយទាំង២១៨នាក់
អ្នកជាសះស្បើយទាំង២១៨នាក់
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T