ជុំចុងក្រោយហើយ Sampdoria នៅតែលត់ក្លិប Parma យ៉ាងចាស់ដៃក្នុងក្របខណ្ឌអ៊ីតាលី Serie A

//s9.kh1.co/af/afb739a42a409db421f051a7922c421086154c61.jpg
កីទ្បា

 ២៣-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្លិប Sampdoria បានបញ្ចប់យុទ្ធនាការប្រគួតនៅក្របខណ្ឌអ៊ីតាលី Serie A ឆ្នាំ ២០២០-២១ របស់ពួកគេដោយទទួលជ័យជម្នះ ៣-០ លើក្លិប Parma កាលពីថ្ងៃសៅរ៍

ទីក្រុងរ៉ូម៖ ក្លិប Sampdoria បានបញ្ចប់យុទ្ធនាការប្រគួតនៅក្របខណ្ឌអ៊ីតាលី Serie A ឆ្នាំ ២០២០-២១ របស់ពួកគេដោយទទួលជ័យជម្នះ ៣-០ លើក្លិប Parma កាលពីថ្ងៃសៅរ៍ ខណៈដែលកីឡាករជើងចាស់ Fabio Quagliarella បានបង្ហាញនូវទម្រង់លេងលើកទី ៥០០ របស់គាត់ជាមួយនឹងការរកគ្រាប់បាល់បើកឆាកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក្លិប Sampdoria ទទួលបានចំណាត់ថ្នាក់លេខ ៩ មុនការប្រកួតផ្តាច់ព្រ័ត្រ ហើយវាជាការប្រកួតចុងក្រោយសម្រាប់គ្រូបង្វឹក Claudio Ranieri ដែលបានសម្រេចចិត្តចុះចេញពីតំណែងបន្ទាប់ពីរដូវកាលនេះ។

កីឡាករ Quagliarella បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ២០ ខណៈដែលកីឡាករ Antonio Candreva បានបញ្ជូនបាល់ឲ្យយ៉ាងល្អមុនពេលកីឡាករជើងចាស់រូបនេះអាចរកគ្រាប់បាល់ទី ១៧៧ របស់គាត់នៅក្របខ័ណ្ឌអ៊ីតាលី Serie A

រូបតំណាង
រូបតំណាង

កីឡាករ Manolo Gabbiadini ក៏បានរកគ្រាប់បាល់ឲ្យក្លិប Sampdoria មួយគ្រាប់ផងដែរនៅនាទី ៦៤ នៅពេលដែលគាត់បានអូសបាល់ផុតខ្សែការពារម្នាក់ដើម្បីស៊ុតចូលក្នុងសំណាញ់ទី។

ក្លិប Sampdoria បានបញ្ចប់រដូវកាលនេះដោយទទួលបាន ៥២ ពិន្ទុបន្ទាប់ពីការប្រកួត ៣៨ ជុំ ខណៈដែលក្លិប Parma ដែលស្ថិតនៅបាតតារាងបាននិយាយលាហើយ Serie A ជាមួយនឹងការបរាជ័យជាលើកទី ៩ របស់ពួកគេ៕

តារាងចំណាត់ថ្នាក់នៅក្របខណ្ឌអ៊ីតាលី Serie A ឆ្នាំ ២០២០-២១
តារាងចំណាត់ថ្នាក់នៅក្របខណ្ឌអ៊ីតាលី Serie A ឆ្នាំ ២០២០-២១

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T