ផ្លូវការ៖ ខ្សែបម្រើស្លាបរបស់ក្លិបសេះបង្កង់ Juventus រូបនេះ ត្រឡប់ទៅក្លិប Gremio វិញក្នុងលក្ខខណ្ឌខ្ចីជើង

//s9.kh1.co/45/45fba4b4f7c10c176be7d454eb6203c5c4d70b3c.jpg
កីទ្បា

 ២៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃសុក្រថាក្លិប Gremio បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើអតីតកីឡាករដ៏មាមានទេពកោសល្យរបស់ខ្លួនកីឡាករ Douglas Costa ពីក្លិបសេះបង្កង់ Juventus វិញក្នុងលក្ខណ្ឌខ្ចីជើង

ប្រស៊ីល៖ ក្លិបទាំងពីរបាននិយាយកាលពីថ្ងៃសុក្រថាក្លិប Gremio បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើអតីតកីឡាករដ៏មាមានទេពកោសល្យរបស់ខ្លួនកីឡាករ Douglas Costa ពីក្លិបសេះបង្កង់ Juventus វិញក្នុងលក្ខណ្ឌខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Gremio បាននិយាយថាកិច្ចព្រមព្រៀងលើកដំបូងនឹងដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ប៉ុន្តែក្លិប Gremio មានជម្រើសបន្តកិច្ចសន្យាជាអចិន្ត្រៃយ៍ប្រសិនបើក្លិប Juventus ជ្រើសរើសមិនបន្តកុងត្រារបស់ខ្លួនជាមួយកីឡាកររូបនេះមុនថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ។

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

ក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុង Porto Alegre បានសរសេរលើបណ្តាញសង្គមអមដោយវីដេអូឃ្លីបនៃអាជីពរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះថា “សូមស្វាគមន៍ការត្រឡប់មកផ្ទះវិញ” ។

កីឡាករ Costa ដែលធ្លាប់បានលេងក្នុងក្រុមជម្រើសជាតិប្រេស៊ីលចំនួន ៣១ លើកបានជួបបញ្ហារបួសនិងទម្រង់លេងមិនទៀងទាត់ចាប់តាំងពីចូលរួមជាមួយក្រុមសេះបង្កង់ Juventus ពីក្លិប Bayern Munich លើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ក្នុងឆ្នាំ ២០១៨ ។

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

រដូវកាលនេះកីឡាករ Costa បង្ហាញខ្លួនបាន ១១ លើកនៅក្នុងការប្រគួតក្របខណ្ឌ Bundesliga និងរកគ្រាប់បាល់បានតែមួយគ្រាប់ប៉ុណ្ណោះ។

កីឡាករ Costa បានចាប់ផ្តើមអាជីពជាកីឡាកររបស់ខ្លួននៅក្លិប Gremio ក្នុងឆ្នាំ ២០០៨ និងបានបង្ហាញខ្លួនចំនួន ៣០ លើកសម្រាប់ក្លិបមុនពេលចុះហត្ថលេខាជាមួយក្លិប Shakhtar Donetsk ក្នុងឆ្នាំ ២០១០ ៕

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa
  កីឡាករ Douglas Costa
  កីឡាករ Douglas Costa

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T